​ពលករលួច​ឆ្លងដែន​ខុសច្បាប់ចំនួន​ ៩នាក់ទៀត​ហើយ​ ត្រូវ​កម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន

ចែករំលែក៖

ខេត្ត​បន្ទាយ​មាន​ជ័​យ៖​ បេី​យោង​តាមប្រភពព័ត៍មានពី​កម្លាំង​អន្តរាគមន៍កងពលតូច​ថ្មើរជើងលេខ​៥១​ បានឱ្យដឹងថា​ ពលរដ្ឋ​ខ្មែរចំនួន​ ៩នាក់ទៀត​ហើយ​(​ស្រី​៣​នាក់​) ដែល​បម្រុង​លួច​ឆ្លងដែនទៅ​កាន់ប្រទេស​ថៃ រួមនិង​មធ្យោបាយ​ធ្វើដំណើរម៉ូតូចំនួន៣គ្រឿង ត្រូវ​បានកម្លាំងអន្តរគមន៍​ សហការ​ជាមួយកម្លាំង​នគរបាល​​ប៉ុស្តិ៍​សិលា​ខ្មែរ កងការពារ​ព្រំដែន​លេខ​៥០៣ ធ្វើ​ការ​ឃាត់​ខ្លួន​កាលពី​វេលាម៉ោង​ ២១​ និង១០នាទី​យប់ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅលើ​ដងផ្លូវ ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​​។​

​ជាក់ស្ដែង​បេី​តាមឧ​ត្ត​ម​សេនីយ៍​ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូច​ថ្មើរជើង​លេខ​៥១ បានបញ្ជាក់ថា​ លោកតែងតែដាក់​បទបញ្ជា យ៉ាង​តឹងរឹងការពារ នៅតាម​បន្ទាត់​ព្រំដែន ក្នុងការ​រឹតបន្តឹង​សន្តិសុខ​ព្រំដែន ទប់ស្កាត់​ពលករ លួច​ឆ្លងដែន ជាពិសេស​បាន​ចាត់តាំង​កម្លាំងចុះ​ស៊ើបអង្កេតស្វែងរក​មុខសញ្ញា​មេខ្យល់ ដេីម្បីចាប់ខ្លួន​បញ្ជូន​ឱ្យសមត្ថកិច្ច​ជំនាញចាត់ការ​តាមនីតិវិធីច្បាប់​។

​គួរបញ្ជាក់ថា​ កងកម្លាំង​កងពលតូច​ថ្មើរជើងលេខ​៥១ កន្លងមកនេះ​ត្រូវបាន​បញ្ជូនទៅ​បំពេញប្រតិបត្តិការ សហការ​ជាមួយ​កម្លាំងចម្រុះ ទប់ស្កាត់​ពលករ​លួច​ឆ្លងដែន និង​ទប់ស្កាត់ការឆ្លង​រីក​រាលដាលនៃ​ជំងឺ​កូ​វីដ​-១៩ ជាក់ស្ដែង​បាន​ឃាត់ខ្លួនពលករ​ឆ្លងដែនជាបន្តបន្ទាប់ រួមបញ្ជូនទៅ​មណ្ឌលច​ត្តា​ឡី​ស័ក និង​ឃាត់ខ្លួន​មេខ្យល់​មួយចំនួនផងដែរ​ ហើយ​ក៏បានបញ្ជូនទៅ​សមត្ថកិច្ច​ជំនាញ ចាត់វិធានការ តាមច្បាប់​៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print