ភ្នំពេញ ៖ គ្រោះអគ្គីភ័យមួយបានឆាបឆេះផ្ទះល្វែងរបស់ប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង១២ និង១០នាទីថ្ងៃត្រង់ ថ្ងៃទី៦ ខែវិច្ចិកា ឆ្នាំ២០២១ តាមបណ្តោយផ្លូវលេខ៧ ក្នុងបុរីចំការដូង១ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ទី ឬទ្ធី អាយុ៤៨ឆ្នាំ មុខរបបលក់ដូរ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ដំបូងឡេីយគេឃេីញផ្ទះកេីតហេតុមានផ្សែងហុយចេញពីខាងក្នុង ក៏ប្រញាប់ចូលមេីលស្រាប់តែឃេីញមានអណ្ដាតភ្លេីងឆាបឆេះជាបន្តបន្ទាប់យ៉ាងសន្ធោសន្ធៅ ទេីបនាំគ្នាយកទឹកជួយជះពន្លត់ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឲ្យចុះមកជួយអន្តរាគមន៍ ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលេីនេះភ្លាម អាជ្ញាធរជំនាញពាក់ព័ន្ធបានចេញរថយន្តពន្លត់អគ្គីភ័យជាច្រេីនគ្រឿងមកបាញ់ពន្លត់ ដោយប្រេីប្រាស់ទឹកអស់តែ៣ឡាន និងពេលវេលាប្រហែល១ម៉ោងប៉ុណ្ណោះ ក៏រលត់ទៅវិញជាស្ថាពរ ។
ក្នុងករណីអគ្គីភ័យនេះ មិនបណ្ដាលឲ្យឆ្លងរាលដាលដល់ផ្ទះជិតខាងនោះទេ ព្រមទាំងមិនធ្វេីឲ្យមនុស្សរងរបួសនោះដែរ ដោយខូចខាតសម្ភារៈក្នុងផ្ទះតម្លៃសរុបជិត១មុឺនដូល្លារ ហេីយសមត្ថកិច្ចសង្ស័យថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ៕
ដោយ ៖ ភារ៉ា ដង្កោ