ភ្នំពេញ៖ មនុស្សសរុបចំនួន ១៣,៩៣០,៣៩៧នាក់ ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាបានទទួលការចាក់ វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់វ៉ាក់ សាំងលើកទី២ បានសរុបចំនួន ១៣,១៣៤,៦៦២នាក់ និងអ្នកទទួលបានវ៉ាក់សាំងលើទីបីចំនួន១,៩៥៥,២៤៥នាក់។ នេះបើយោងតាមរបាយការណ៍អ្នកដែល បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស (រួម ទាំងក្រសួងការពារជាតិ) ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលផ្ដល់ដោយ អនុគណៈកម្មការតាមដាននិងវាយតម្លៃនៃគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំង ប្រទេស។
បើតាមរបាយការណ៍ដែលផ្តល់ដោយ អនុគណៈកម្មការ តាមដាននិងវាយតម្លៃ នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់ សាំងកូវីដ-១៩ នៅថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា នេះ លទ្ធផលនៃការចាក់វ៉ាក់សាំងធៀបនឹងគោលដៅ១០លាន នាក់ដែលមានអាយុ១៨ឆ្នាំឡើង សម្រេចបាន ចំនួនសរុប ចំនួន១០០,៣០% ពលរដ្ឋមានអាយុ១២ឆ្នាំដល់ ក្រោម១៨ឆ្នាំបាន ៩៨,២១% កុមារពី៦ឆ្នាំដល់ ក្រោម១២ឆ្នាំសម្រេចបាន១០២,៦៩% និងកុមារ៥ឆ្នាំ សម្រេចបាន៥១,៨០% ។
វ៉ាក់សាំងដែលបានប្រើប្រាស់សម្រាប់ការចាក់ជូនប្រជាជន នោះរួមមាន៖ វ៉ាក់សាំងម៉ាកស៊ីណូហ្វាម បានចាក់ លើកទី១ សរុបចំនួន ៣,៦៣៣,១០៣ដូស ខណៈចាក់ លើកទី២អស់ ៣,៤៧៤,០៣៦ដូស និងចាក់លើកទី៣អស់ ២៨ដូស។ វ៉ាកសាំងម៉ាក AstraZeneca (Covishield) msmin⁹⁹ សរុបចំនួន ១៦៥,៦០៨ដូស ខណៈចាក់លើកទី២អស់ ១៥៧,៧៣៦ដូស។ វ៉ាកសាំងម៉ាក AstraZeneca (Japan) បានចាក់លើកទី១ សរុបចំនួន ១៨៤,០៦១ដូស ខណៈចាក់លើកទី២អស់ ១៧៦,៦៧៦ដូស និងចាក់លើកទី៣អស់ ៦៦៥,១៧៤ដួស។ វ៉ាកសាំងម៉ាក AstraZeneca (UK) បានចាក់លើកទី១ សរុបចំនួន ៤៥២ដូស ខណៈ ចាក់លើកទី២អស់ ៨១ដូស និងលើកទី៣អស់ ៤១៤,៥០៧ដូស។ វ៉ាក់សាំងម៉ាកស៊ីណូវ៉ាក់បានចាក់ លើកទី១ សរុបចំនួន ៤,៩៩៣,២៣៨ដូស ខណៈចាក់ លើកទី២អស់ ៤,៧៩៣,៦៣៨ដូសលើកទី៣អស់ ៨៧៥,៥៣៦ដូស និងវ៉ាក់សាំងម៉ាក Janssen (Johnson&Johnson) បានចាក់ចំនួន ១,០៥៣,១៥១ដួស។
សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៧៣នាក់ (ឆ្លងសហគមន៌: ៦៣ និង នាំចូល: ១០) និងមានជាសះស្បេីយ ៧៨នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១១៩០២១នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១១៥៣៦៧ នាក់ និង ស្លាប់ថ្មី ៦នាក់ (ក្នុងនោះមិនបានចាក់វ៉ាក់សាំង ៤នាក់) សរុបស្លាប់ ២៨២៤នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2649751 ស្មេីនឹង 155959 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115៕
ដោយ, សិលា