នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) នឹងតែងតាំងអតីតរដ្ឋមន្ត្រីក្រសួងអប់រំ លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ិ (Yoshimasa Hayashi) ជារដ្ឋមន្ត្រីក្រសួងការបរទេសថ្មី។ ព័ត៌មានពីការតែងតាំងលោក ហាយ៉ាស៊ិ ជារដ្ឋមន្ត្រីការបរទេសជប៉ុនថ្មី កើតមានឡើងបន្ទាប់ពីគណបក្សប្រជាធិបតេយ្យសេរី (LDP) របស់លោក គីហ្សីដា បានតែងតាំង រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តូសស៊ិមីតស៊ុ ម៉ូតេហ្គិ (Toshimitsu Motegi) ជាអគ្គលេខាធិការថ្មីរបស់គណបក្ស LDP។ តាសារព័ត៌មានជប៉ុន Jiji ការប្រកាសតែងតាំងលោក ហាយ៉ាស៊ិ ជាផ្លូវការអាចនឹងត្រូវធ្វើឡើង នៅពេលលោក គីហ្សីដា ប្រកាសពីសមាសភាពនៃគណៈរដ្ឋមន្ត្រីថ្មីរបស់លោកនៅថ្ងៃពុធសប្ដាហ៍ក្រោយនេះ។ គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចរបស់លោក គីហ្សីដាបានឈ្នះ ការបោះឆ្នោតនៅក្នុងសភាជាន់ទាប កាលពីថ្ងៃទី៣១ ខែតុលាកន្លងទៅនេះ៕ដោយ៖សាធី
រូបថត៖TTXVN-VNA.
...