អង្គការណាសា នៅថ្ងៃទី ៥ខែវិច្ឆិកា បានប្រកាសថា អវកាសយានិក៤រូប នៅលើស្ថានីយ៍អវកាសអន្តរជាតិ ISS នឹងវិលត្រឡប់មកផែនដីវិញក្នុងសប្តាហ៍ក្រោយ បន្ទាប់ពីធ្វើការនៅលើស្ថានីយ៍អវកាសអស់ជាង៦ខែកន្លងមក។ តាមការប្រកាសរបស់ណាសា យានអវកាសCrew-2 នឹងចុះចតនៅផែនដីនៅវេលាម៉ោង៧និង១៤នាទីព្រឹកថ្ងៃទី ៨ខែវិច្ឆិកា(ពេលវេលាអាមេរិក) ស្ថិតនៅឆ្នេរសមុទ្រ Florida ។ ក្រុមអកាសយានិកបន្ទាប់នឹងឡើងទៅកាន់ស្ថានីយ៍អវកាស តាមយាន Crew-3 ដើម្បីបំពេញការងារជាបន្ត។ តាមគម្រោង ក្រុមអាកាសយានិកថ្មីនឹងឡើងទៅកាន់ស្ថានីយ៍អន្តរជាតិ នាថ្ងៃទី១០ ខែវិច្ឆិកា ក្រោយផ្អាកជាច្រើនលើកដោយសារបញ្ហាអាកាសធាតុ។ ភារកិច្ចរបស់យាន Crew-2 និង Crew-3 ស្ថិតនៅក្នុងគម្រោងសហប្រតិបត្តិការណ៍ រវាងណាសានិង ក្រុមហ៊ុន SpaceX ។ កាលពីខែវិច្ឆិកាឆ្នាំ២០២០ណាសាបានផ្តល់លិខិតទទួលស្គាល់ពីកម្រិតសុវត្ថិភាពដល់យានអវកាស Crew Dragon របស់ក្រុមហ៊ុន SpaceX អនុញ្ញាតឲ្យហោះហើរជាប្រចាំ៕ដោយ៖សាធី
រូបថត៖TTXVN-VNA.
រូបថត៖THX/TTXVN.