ស៊ីហ្គេម​នៅ​វៀត​ណាម​ត្រូវបាន​កំណត់​ធ្វើនៅ​ខែ​ឧសភា​ ឆ្នាំ​២០២២

ចែករំលែក៖

គណៈកម្មាធិការអូឡាំពិករបស់ប្រទេសវៀតណាមបានប្រកាសពីថ្ងៃសុក្រ ទី៥ ខែវិច្ឆិកាថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសវៀតណាមដែលត្រូវបានពន្យារពេលនៅឆ្នាំនេះ ដោយសារជំងឺរាតត្បាតកូវីដ១៩ នឹងប្រព្រឹត្តទៅនៅខែឧសភា ឆ្នាំ២០២២ខាងមុខ

ព្រឹត្តិការណ៍កីឡាក្នុងតំបន់មួយនេះគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ និងទីតាំងចំនួន១១ផ្សេងទៀតក្នុងប្រទេសវៀតណាម ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ប៉ុន្តែរលកកូវីដបានបំផ្លិចបំផ្លាញគម្រោងប្រារព្ធពិធីដែលបានវាយប្រហារខេត្តជាច្រើន ដោយសារការរៀបចំព្រឹត្តិការណ៍កីឡាបានបង្ខំឱ្យពន្យារពេល។

ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះនឹងចាប់ផ្តើមពីថ្ងៃទី១២ ឧសភា ដល់ថ្ងៃទី២៣ ឧសភា ឆ្នាំក្រោយ នេះបើយោងតាមរបាយការណ៍នៅលើគេហទំព័រគណៈកម្មាធិការអូឡាំពិកវៀតណាមដោយដកស្រង់សេចក្តីសម្រេចរបស់ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam 

របាយការណ៍បាននិយាយថា មានការព្រួយបារម្ភលើការស្វែងរកពេលវេលាសមស្របមួយនៅក្នុងប្រតិទិនកីឡាសម្រាប់ស៊ីហ្គេមដែលបានកំណត់ពេលឡើងវិញ ប៉ុន្តែកាលបរិច្ឆេទថ្មីមិនស្របគ្នាជាមួយនឹងព្រឹត្តិការណ៍កីឡាធំៗនៅលើពិភពលោក ឬក្នុងតំបន់នោះទេ។

វៀតណាមធ្លាប់ធ្វើជាម្ចាស់ផ្ទះការប្រកួតពហុកីឡាក្នុងឆ្នាំ២០០៣។ ប្រទេសនេះបានបែងចែកថវិកាប្រហែល៦៩លានដុល្លារសម្រាប់ការប្រកួតកីឡានេះ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា ស៊ីហ្គេមត្រូវបានរំពឹងថា នឹងទាក់ទាញអ្នកចូលរួមជិត 20,000នាក់ រួមទាំងអត្តពលិកប្រហែល7,000 នាក់មកពី១១ប្រទេស។ ក៏ដូចជាវិញ្ញាសាអូឡាំពិក កីឡាមួយនេះទំនងជារួមបញ្ចូលទាំងកីឡាស្នូកឃ័រ, កីឡាកាយវប្បកម្ម, អុក, ប៊ូលីង និងគូរ៉ាស ដែលជាទម្រង់បុរាណនៃវិញ្ញាសាចំបាប់ ៕

 

...

ដោយ៖ ភារៈ(រូបភាព ៖ channelnewsasia.com)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print