ភ្នំពេញ៖ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ទន្លេបាសាក់ ធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់រួមនឹងកាំភ្លើងខ្លីមួយដើម កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ នៅចំណុចកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យទី១-ឈ្មោះ រឿង រស្មី ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1DL-1959 និងទី២-ឈ្មោះ មាស សាអែមមីរីយ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ជាម្ចាស់កាំភ្លើងខ្លី ម៉ាកបេរីតា ស្នាក់នៅផ្ទះលេខ១១៦ស្ទួន ផ្លូវ៣៥៧ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ជិះម៉ូតូម៉ាកហុងដាមូវ ពណ៌ខៀវលាយស អត់ស្លាកលេខ ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចបញ្ចូនខ្លួនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ និងកសាងសំណុំរឿងទៅតាមនីតិវិធី ៕
ដោយ៖ សរស្មី