រឿងមិនគួជឿ ខាងស្រីរៀបការហើយ សុំលែងដោយទ្រាំមិនបាននឹងប្ដី មួយយប់បង្ខំរួមភេទ៦ទៅ៧ដង

ចែករំលែក៖

ខេត្តបាត់ដំបង៖ ពិតជារឿងមិនគួឲ្យជឿ ហើយក៏ទទួលស្គាល់ថា ភាគីខាងស្រី មិនអាចនឹងទ្រាំសម្រាប់ជា​គូ​ស្វាមីភរិយាបន្តទៅទៀតបាន ក៏បង្ខំចិត្តទាំងកាត់កេរ្តិ៍ខ្មាស់ស្វែងរកការអន្តរាគមន៍ពីសមត្ថកិច្ចនិងអាជ្ញាធរក៏​ដូចជាសាច់ញាតដើម្បីរកដំណោះស្រាយ លែងលះជាមួយនឹងស្វាមី ដែលទើបនិងរៀបការថ្មីថ្មោង ដោយ​នាងមិនអាចទ្រាំទ្រ ទប់ទល់ទៅនឹងការបំពេញកាមគុណសម្រាប់ប្ដីរបស់ខ្លួន ដែលបង្ខំរួមភេទរហូតដល់មួយ​យប់៦ទៅ៧ដង សឹងរកពេលចេញទៅបត់ជើងតូចក៏មិនរួច និងសោះខ្យល់ទៅហើយ។

រឿងដ៏ចំឡែកនេះបានកើតឡើងនៅក្នុងទីជនបទដាច់ស្រយាលស្ថិតក្នុងភូមិព្រែកចែក ឃុំកំពង់ព្រះ ស្រុកសង្កែ​ ខេត្តបាត់ដំបង ។ ស្ត្រីឈ្មោះ នាង ឈឿងឆាយ អាយុ២២ឆ្នាំ បានរៀបរាប់ទាំងកាត់កេរ្តិ៍ខ្មាស់ និង​ដើម្បីការពារសម្រាប់បញ្ហាសុខភាពថ្ងៃអនាគត់ជាមួយនិងអ្នកកាសែតកាលពីរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ ថា ស្វាមីរបស់ខ្លួនឈ្មោះ ហួត សល់ អាយុ២៧ឆ្នាំ បានរៀបការជាមួយនាងកាលពីថ្ងៃទី១៣ ខែ​មីនា ឆ្នាំ២០១៦ ប៉ុន្តែការរស់នៅជាមួយគ្នាជីវិតប្ដីប្រពន្ធស្របច្បាប់ ក្រាបសំពះចំពោះមុខមេបាទាំងសងខាង​ដោយគិតថា ទទួលបានសុភមង្គល សុខកាយសប្បាយចិត្ត ផ្ទុយទៅវិញស្វាមីរបស់គាត់ពោពេញទៅដោយ​កម្លាំងថាមពលសិចដ៏ខ្លាំងក្លា បង្ខំរួមភេទជាមួយនាងស្ទើរតែគ្មានពេលសម្រាកទាល់តែសោះ។

ស្ត្រីជាភរិយាពិតជាមានភាពក្លាហាននិងនិយាយទម្លាយនូវរឿងទារុណកម្មផ្លូវភេទនេះដោយគ្មាន​លាក់លៀម ខណៈមិនអាចទ្រាំតទៅទៀតពីព្រោះថា គាត់ថែមទាំងមិនអនុញ្ញាតឲ្យទៅបត់ជើងតូចធំនោះ ឡើយ។ ដោយមានបញ្ហាសុខភាពខ្លួនក៏បានទៅពិគ្រោះជាមួយគ្រូពេទ្យ ទើបពេទ្យបញ្ជាក់ថា នាងមានរលាក់ប្រដាប់ភេទ និងស្បូនដ៏ធ្ងន់ធ្ងរទៀតផង។ ដូច្នេះពេលដែលរៀបការហើយនាងឈឺចាប់ទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទពីព្រោះចាប់ពីថ្ងៃរៀបការរហូតដៃថ្ងៃទី២២ខែមីនាឆ្នាំ២០១៦ លោកប្ដីបង្ខំរួមភេទមិនបានឈប់សម្រាក់ ហើយពេលនេះនាងបានប្ដឹងលែងលះ ប៉ុន្តែភាគីខាងប្ដីបានទាមទារសំណងជំងឺចិត្តចំនួន ៣០០០ដុល្លារ ប៉ុន្តែនាងមិនមានប្រាក់ដើម្បីបំពេញបំណងប្ដី ធ្វើយ៉ាងណាឲ្យរួចផុតពីការបង្ខំផ្លូវភេទនោះទេ៕

444

ដោយ៖ សីលា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print