ប្រាក់ចំណាយសម្រាប់យោធានៅ លើពិភពលោកកើនឡើងខ្ពស់

ចែករំលែក៖

សារព័ត៌មានរ៉យទ័របានផ្សាយថា តាមរបាយការណ៍របស់មជ្ឈមណ្ឌលស្រាវ ជ្រាវសន្ដិភាពអន្ដរជាតិមានទីតាំងនៅ ទីក្រុង Stockholm បានបញ្ជាក់ថា គឺជា លើកទីមួយក្រោយការធ្លាក់ចុះ៤ឆ្នាំជាប់ គ្នាប្រាក់ចំណាយសម្រាប់យោធានៅពេល នេះបានកើនឡើងខ្ពស់នៅក្នុងឆ្នាំ២០១៥ និងបន្ដកើនឡើងនៅក្នុងឆ្នាំ២០១៦នេះ ។

មូលហេតុដែលបណ្ដាលឱ្យមានការ កើនឡើងប្រាក់ចំណាយសម្រាប់ការពារជាតិដោយសារតែមានភាពតានតឹងជា ច្រើនកើតឡើងនៅជុំវិញពិភពលោក។ សរុបប្រាក់ចំណាយសម្រាប់ការពារជាតិរបស់បណ្ដាប្រទេសនៅលើពិភពលោកក្នុងឆ្នាំ២០១៥ មានរហូតដល់ទៅ១៧០០ ពាន់លានដុល្លារគឺកើនឡើង១ភាគរយ ប្រៀបធៀបនឹងឆ្នាំ២០១៤។ ប្រទេស ដែលបង្កើនការចំណាយភាគច្រើនស្ថិត នៅក្នុងតំបន់មជ្ឈិមបូព៌ា និងអាស៊ី ។

អាមេរិកនៅតែជាប្រទេសចំណាយ ប្រាក់ច្រើនបំផុតសម្រាប់ការពារជាតិ គឺមានរហូតដល់ទៅ៥៩៦ពាន់លានដុល្លារ។ ចិនឈរលំដាប់ទី២មាន២១៥ពាន់លានដុល្លារ បន្ទាប់មកគឺប្រទេសអារ៉ាប៊ីសាអ៊ូ ឌីតមាន៨៧.២ពាន់លានដុល្លារ។ ចំណែក រុស្ស៊ីចំណាយទៅលើការពារជាតិមានតែ ៦៦.៤ពាន់លានដុល្លារប៉ុណ្ណោះ ។

ការបង្កើនប្រាក់ចំណាយដោយសារ តែមានវិវាទកើតឡើងជាច្រើននៅតំបន់ មជ្ឈិមបូព៌ា និងអាស៊ី ក្នុងនោះមានសមុទ្រ ចិនភាគខាងត្បូងនិងឧបទ្វីបកូរ៉េ។ ភាព តានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ាត្រូវបាន គេចាត់ទុកថា ជាការរៀបចំឡើងរបស់ អាមេរិកក្នុងការគ្រប់គ្រងនៅតំបន់នោះក៏ដូចជាកម្ចាត់ប្រទេសណាដែលហ៊ាន ប្រឈមមុខជាមួយអាមេរិកដោយបើកចំហ។ ភាពតានតឹងរវាងអ៊ីរ៉ង់នឹងអារ៉ាប៊ី សាអ៊ូឌីតក៏មានការលូកដៃពីអាមេរិក ផងដែរ។ ដោយសារតែអាមេរិកមិន អាចកម្ចាត់អ៊ីរ៉ង់ដោយផ្ទាល់នោះ ទើបឱ្យ ប្រទេសជាដៃគូដែលជាប្រទេសទិញអាវុធ ពីអាមេរិកច្រើនបំផុតកម្ចាត់អ៊ីរ៉ង់ជំនួស ។

សកម្មភាពរបស់អាមេរិកនាពេល នេះបានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយនានារបស់ រុស្ស៊ីបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនកំពុង តែត្រៀមលក្ខណៈសម្រាប់សង្គ្រាមលោក លើកទី៣ជាសង្គ្រាមកម្ចាត់ប្រទេសណា ដែលប្រឆាំងអាមេរិក ។
ជាច្រើនខែកន្លងមកអ្នកឯកទេសយោ ធានិងក្រុមអ្នកស្រាវជ្រាវបានព្រមានថា សង្គ្រាមលោកលើកទី៣នឹងកើតឡើងក្នុង ពេលឆាប់ៗខាងមុខ។ កាលពីខែមិថុនា កន្លងទៅមន្ទីរបញ្ចកោណអាមេរិកបាន ព្រមានដល់បណ្ដាមេដឹកនាំយោធាអា មេរិកថា បញ្ហាសន្ដិសុខប្រព័ន្ធនឹងធ្វើ ឱ្យផ្ទុះសង្គ្រាមជាទ្រង់ទ្រាយធំក្លាយទៅជាសង្គ្រាមលោកលើកទី៣ ។
មួយវិញទៀតស្ថានភាពនៅក្នុងតំបន់ មជ្ឈិមបូព៌ា ពិសេសសង្គ្រាមនៅក្នុង ប្រទេសស៊ីរីអាចបង្កឱ្យមានសង្គ្រាម លោកកើតឡើងចាប់ផ្ដើមចេញពីអាមេ រិកនិងរុស្ស៊ី។ មហាអំណាចយោធាប្រទេស ទាំង២វិះផ្ទុះសង្គ្រាមនឹងគ្នាកាលពីទស វត្សទី៩០ ។

កាលពីចុងសបា្ដហ៍កន្លងទៅបណ្ណា ល័យសន្ដិសុខជាតិនៃសាកលវិទ្យាល័យ George Washington បានប្រកាស របាយការណ៍ចារកម្មអាមេរិកកាលពី ទសវត្សទី៩០ធ្វើឱ្យមនុស្សជាច្រើនព្រួយបារម្ភយ៉ាងខ្លាំងពីសង្គ្រាមអាមេរិក-រុស្ស៊ី ដែលអាចកើតមានឡើង។ នៅក្នុងរបាយ ការណ៍នោះអាមេរិកនិងសូវៀតវិះផ្ទុះ សង្គ្រាមបរមាណូនឹងគ្នាដែលជាដំណាក់កាលគ្រោះថ្នាក់ដល់ពិភពលោកទាំងមូល ព្រួយបារម្ភ ។

នៅខែវិច្ឆិកា ឆ្នាំ១៩៨៣ អាមេរិកនិង សម្ពន្ធមិត្ដណាតូបានធ្វើសមយុទ្ធជាទ្រង់ ទ្រាយធំបំផុតមិនធ្លាប់មាននៅភាគ កណ្ដាលតំបន់អឺរ៉ុប។ ការធ្វើសមយុទ្ធនោះ កើតឡើងចំពេលដែលអាមេរិកនិងសូវៀត កំពុងតែប្រឈមមុខតានតឹងដាក់គ្នា។ មិនត្រឹមតែប៉ុណ្ណោះណាតូបានបញ្ជូន គ្រាប់បែកបរមាណូទៅកាន់តំបន់ភាគ ខាងលិចប្រទេសអាល្លឺម៉ង់ដែលសូវៀតចាត់ទុកថា បានត្រៀមវាយប្រហារទៅ លើប្រទេសគេ ។

នៅក្នុងឆ្នាំ១៩៨៣នោះដែរសូវៀត រងការចោទប្រកាន់ថា បានបាញ់ទម្លាក់ យន្ដហោះដឹកអ្នកដំណើររបស់កូរ៉េខាង ត្បូងដែលសូវៀតចាត់ទុកថា ជាយន្ដហោះ ស៊ើបការណ៍។ ប្រធានាធិបតីអាមេរិក ពេលនោះលោក Ronald Reagan បាន ថ្កោលទោសសូវៀតថា ជារបបព្រៃផ្សៃ។ ចំណែកភាគីសូវៀតវិញបានចោទប្រកាន់ ប្រធានាធិបតីអាមេរិកនិងមន្ដ្រីអាមេរិក ថា ជាក្រុមឆ្កួតលេលានិងជាអ្នកទោស ។

ក្នុងស្ថានភាពតានតឹងខាងលើទីក្រុងមូស្គូបានយល់ច្រឡំថា ការធ្វើសមយុទ្ធ បាញ់គ្រាប់ពិតរបស់ណាតូជាការបិទបាំងគម្រោងវាយប្រហារទៅលើសូវៀតពី អាមេរិកដោយគ្រាប់បែកបរមាណូ។ ទាំងនោះហើយទើបសូវៀតចេញបញ្ជាឱ្យកម្លាំងទាហានត្រៀមធ្វើសង្គ្រាមបរ មាណូក្នុងរយៈពេលខ្លីបំផុតពី២០ម៉ោង នៅសល់តែ៣០នាទីប៉ុណ្ណោះសង្គ្រាមវាយ ប្រហារដោយគ្រាប់បែកបរមាណូនឹង កើតឡើង។ កាំជ្រួចមីស៊ីលបំពាក់ក្បាល គ្រាប់បរមាណូរបស់សូវៀតបានត្រៀម រួចរាល់នៅចាំតែពេលវេលានិងបញ្ជាពីថ្នាក់លើប៉ុណ្ណោះ។ ជាមួយគ្នានោះសូវៀត បានកោះហៅកម្លាំងទាហានបម្រុងនិង បញ្ជូនកម្លាំងទាហានជួរមុខទៅកាន់តំបន់ ជាប់អឺរ៉ុបខាងកើត ៕

image

ប្រែសម្រួល៖ ម៉ែវ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print