ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ បានមានប្រសាសន៍ក្រើនរំលឹក ដោយសម្តេចមានប្រសាសន៍ថា សូមរំលឹកដល់មន្រ្តីមានសមត្ថកិច្ច និងអាជ្ញាធរទូទាំងប្រទេស ថែរក្សាសុខសុវត្ថិភាព សណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋអោយបានកំសាន្តសប្បាយរីករាយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ។
សម្តេចបានថ្លែងបែបនេះនៅក្នុងពិធីអញ្ជើញសម្ពោធមហាកុដិតេជោរ៉ានីរតនៈវត្តប្រជុំនទី(ហៅវត្តក្រពើហារ) ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល៕
ដោយ៖ សុខ ខេមរា
...