បើករថយន្តលឿន រេចង្កូតបុកបង្គោលគីឡូម៉ែត្រក្រឡាប់ស្លាប់ម្នាក់ របួសម្នាក់

ចែករំលែក៖

ខេត្តកំពត​:  ររថយន្តម៉ាកតូយ៉ូតាព្រូស​មួយគ្រឿងខ:កំពុងបើកបរលើផ្លូវសុខៗ ស្រាប់តែរេ​ចង្កូត​ជ្រុល​បុក​បង្គោលគីឡូម៉ែត្រ រួច​ក្រឡាប់​ បណ្តាលឱ្យ​អ្នកបើកបរ​បាត់បង់​ជីវិត និង​អ្នករួមដំណើរ​ជាមួយ​រងរបួស​ធ្ងន់​ ។
ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤១ ស្ថិតក្នុង​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២១​។​
មន្រ្តនគរបាលចរាចរណ៍ស្រុកដងទង់បានឲ្យដឹងថា
អ្នក​ដែល​បាត់បង់​ជីវិត​ឈ្មោះ នូ ប៊ុន​សុភា​រម្យ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។ ចំណែក​អ្នករួមដំណើរ​ជាមួយ​ឈ្មោះ សើ ឡេស ភេទ​ប្រុស​អាយុ ៣០​ឆ្នាំ រស់នៅ​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។
ប្រភព​ដដែល​បានឲ្យដឹងទៀតថា​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៧ ខែ វិច្ឆិកា នេះ មាន​រថយន្ត​ម៉ាកតូយ៉ូតាព្រូស​មួយគ្រឿង បាន​ក្រឡាប់​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤១ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៩១-៩២ បណ្តាលឱ្យ​អ្នក​បរ​បាត់​បង់ជីវិត និង​អ្នករួមដំណើរ​ជាមួយ​រងរបួស​ធ្ងន់​។ តាម​ស្លាកស្នាម ខណៈពេល​កំពុងបើក​ប​រ​ក្នុង​ល្បឿន​លឿន​មកពី​ទិស​ខាងជើងមិនដឹងរឿងអី រថយន្ត​នេះបាន​រេ​ចង្កូត​ទៅបុក​បង្គោលគីឡូម៉ែត្រ​លេខ​៩១ ពេញទំហឹង​រួច​ក្រឡាប់​ទាំងកំរោលតែម្តង​។

​ ក្រោយ​មកកម្លាំងនគរបាលនៃអធិការដ្ឋាន​ស្រុក​ដងទង់​បាន​ចុះ​ដល់​គោលដៅ​ឃើញ​បុរស​ម្នាក់​បាត់បង់​ជីវិត និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​ទើប​ទំនាក់ទំនង​ហៅ​រថយន្ត​ដឹក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្តកំពត​។ ចំណែក​រថយន្ត​ព្រូស​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2BL-5803 ត្រូវបាន​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ល្អាង​។
ដោយឡែកសពជនរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕​

...


ដោយ÷ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print