ផ្លូវមួយខ្សែមានប្រវែង៩គីឡូម៉ែត្រ ត្រូវបានលោកអភិបាលស្រុកសៀមប៉ាង ដឹកនាំមន្ត្រីក្រោមឱវាទធ្វើផ្លូវនិងស្ពានមួយកន្លែង ដើម្បីជួយសម្រួលដល់ពលរដ្ឋ

ចែករំលែក៖

ខេត្តស្ទឹងត្រែង: លោកផាន់ យុទ្ធ អភិបាលស្រុកសៀមប៉ាង បានដឹកនាំមន្ត្រីសាលាស្រុក និងកងកម្លាំងប្រដាប់អាវុធទាំង៣ រួមទាំងមន្ត្រីបរិស្ថាន ដើម្បីជួយសម្រួលធ្វើផ្លូវមួយខ្សែក្រាលដីសប្រវែង ៩គីឡូម៉ែត្រទទឹង៨ម៉ែត្រ និងស្ពានមួយកន្លែងប្រវែង ១៤ម៉ែត្រធ្វើអំពីឈើបុកគ្រឹះកប់ក្នុងដី ដើម្បីជួយសម្រួលដល់ពលរដ្ឋ ធ្វើដំណើរទៅមកនិងងាយស្រួលដឹកផលដំណាំកសិកម្មផ្សេងៗ ជាពិសេសពេលពួកគាត់មានជំងឺតម្កាត់ផ្សេងៗ និងពេលឈឺពោះមកឆ្លងទន្លេនិងមណ្ឌលសុខភាពស្រុកទាន់ពេលវេលាផងដែរ។ ដែលស្ថិតនៅក្នុងចំណុចអូរសៃ ភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

បើតាមការឲ្យដឹងពីលោកសំ ប៊ុនធឿន អភិបាលរងស្រុកសៀមប៉ាងថា: ផ្លូវមួយខ្សែក្រាលដីសមានទទឹង៨ម៉ែត្រ ប្រវែង ៩គីឡូម៉ែត្រ ក្នុងនោះក៏ត្រូវធ្វើស្ពានឈើមួយខ្សែផងដែរ ដែលមានប្រវែង១៤ម៉ែត្រ និងទទឹង៤ម៉ែត្រ សសរឈើបុកគ្រឹះដល់ថ្មបាតអូរ។ លោកបន្តទៀតថា:ក្រោមការដឹកនាំរបស់លោកផាត់ យុទ្ធ អភិបាលនៃគណៈអភិបាលស្រុកសៀមប៉ាង ដឹកនាំកម្លាំងក្រោមឱវាទរួមទាំងសហការជាមួយនឹងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទផងដែរ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោកស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្ត ជួយឧបត្ថម្ភជាថវិកាមួយចំនួនផងដែរ។

លោកបញ្ជាក់ថា: ក្នុងការសាងសង់ធ្វើផ្លូវក្រាលដីសមួយកន្លែងនៅចំណុចភូមិឃុំខាងលើ ជាថវិការបស់ស្រុក ចំណាយក្នុងមួយគីឡូម៉ែត្រស្មើនឹង២០លានរៀល ជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ មិនឲ្យលំបាកដូចមុនឡើយ ក្នុងការដឹកជញ្ជូនផលដំណាំកសិផលផ្សេងៗ មកពីរូបស្រុកជាពិសេសដូចជាពួកគាត់មានជំងឺតម្កាត់ផ្សេងៗ ដូចជាស្ត្រីមានផ្ទៃពោះគ្រប់ខែឆ្លងទន្លេ បានមកមណ្ឌលសុខភាពទាន់ពេលវេលាដើម្បីសម្រាលកូន។ ចំណែកការសាងសង់ស្ពានឈើមួយកន្លែងនៅចំណុចអូរសៃនេះ ជាជាថវិកាសាមគ្គីបដិភាគគ្នា ពីលោកផាន់ យុទ្ធ អភិបាលស្រុក និងមន្ត្រីសាលាស្រុក កងកម្លាំងអាវុធទាំង៣ និងលោកស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តផងដែរ សរុបជាង ១លានរៀល។ បច្ចុប្បន្នស្ពានកំពុងតែសាងសង់ដោយកម្លាំងមហាជន ពីបងប្អូនប្រជាពលរដ្ឋយើងផងដែរ ចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការសាងសង់ស្ពាននេះ។

...

ដោយ:មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print