ខេត្តព្រះសីហនុ: លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅចំណុចក្នុងបន្ទប់ជួល ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះបង្រ្កាបករណីគ្រឿងញៀន០១ករណី ដោយឃាត់ខ្លូនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ ប៊ុត សឿន (ហៅខ្លែង) ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១។ សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ២៥កញ្ចប់ (ធំចំនួន ០៩ និងតូចចំនួន ១៦កញ្ចប់) -ទូរស័ព្ទដៃចំនួន ០១គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕ ដោយ វិនសុន
...