លោក ទេព ងន អញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស និងមេដាយជូនដល់មន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦នេះ លោក ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស និងមេដាយជូនដល់មន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។

នៅក្នុងឱកាសនោះ លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ ការរៀបចំស្នើសុំគ្រឿងឥស្សរិយយស និងមេដាយជូនដល់មន្ត្រីរាជការ ដែលមានស្នាដៃ ដែលអ្នកគ្រប់គ្រងគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា វាយតម្លៃមានភាពត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ដើម្បីជ្រើសរើសមន្ត្រីដែលមានស្នាដៃពិតប្រាកដ ដោយផ្អែកតាមលក្ខណសម្បត្តិ ៥យ៉ាងរួមមាន៖
ទី១-ការគោរពវិន័យ និងសីលធម៌រស់នៅ
ទី២-ឧស្សាហ៍ព្យាយាម សកម្មក្នុងការងារ
ទី៣-មានស្មារតីទទួលខុសត្រូវ និងមានគំនិតផ្តូចផ្តើម ចេះច្នៃប្រឌិត
ទី៤-សាមគ្គីភាព និងទំនាក់ទំនងល្អជាមួយមជ្ឈដ្ឋានខាងក្នុង និងខាងក្រៅ និង
ទី៥-មានឆន្ទៈគិតគូរ និងផ្តល់កិត្តិយសជូនស្ថាប័ន។

ឈរលើគោលការណ៍ខាងលើ នៅដើមខែមេសា ឆ្នាំ២០១៥ គ្រប់អង្គភាពទាំងអស់បានធ្វើការវាយតម្លៃជ្រើសរើសបានមន្ត្រីដែលមានស្នាដៃសរុបចំនួន៦៤រូប ព្រមទាំងបានឆ្លងកាត់ការពិនិត្យ វាយតម្លៃលក្ខណៈសម្បត្តិពីគណៈកម្មការពិនិត្យ និងវាយតម្លៃបេក្ខជន ដែលមានស្នាដៃ។ ហើយជាងនេះទៅទៀត ពិធីបំពាក់គ្រឿងឥស្សរិយយស និងមេដាយនាឱកាសនេះ បានបញ្ជាក់នូវអត្ថន័យវិសេសវិសាល ដើម្បីចារឹកនូវគុណសម្បត្តិ ស្នាដៃរបស់មន្ត្រីរាជការ ដែលបានបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងជាការលើកទឹកចិត្តចំពោះការខិតខំបង្កើនស្នាដៃថ្មីៗថែមទៀត ក្នុងការចូលរួមលើកស្ទួយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងព្រឹទ្ធសភា ឲ្យទទួលបានការអភិវឌ្ឍន៍ជាប្រចាំតទៅទៀត។

គ្រឿងឥស្សរិយយស និងមេដាយ ដែលត្រូវបំពាក់ជូនមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រួមមានចំនួន៦៤គ្រឿងរួមមាន៖
ទី១-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន០២គ្រឿង
ទី២-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា ចំនួន០៣គ្រឿង
ទី៣-គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា ចំនួន០២គ្រឿង
ទី៤-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់សេនា ចំនួន០៨គ្រឿង
ទី៥-គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់សេនា ចំនួន០១គ្រឿង
ទី៦-គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់អស្សឫទ្ធិ ចំនួន០១គ្រឿង និង
ទី៧-គ្រឿងឥស្សរិយយសមេដាយមាសការងារ ចំនួន៤៧គ្រឿង៕

12932949_1706624362951338_8649954745076107154_n

12963705_1706624356284672_1494537326558607296_n

12938123_1706624259618015_1810436393519253492_n

12974307_1706624352951339_8377576893498033785_n

12472335_1706624499617991_2025474516793452409_n

12930997_1706624572951317_7988823688087114389_n

12973198_1706624689617972_2156482927675611033_o

12961716_1706624756284632_4666899112666445039_n

ដោយ៖ នាយកដ្ឋានព័ត៌មាន

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print