កម្លាំងរដ្ឋបាលព្រៃឈើបកែវបង្ក្រាបរថយន្តដឹកឈើសុក្រំ២គ្រឿង ចេញពីក្រុងបានលុងទៅប្រទេសវៀតណាម

ចែករំលែក៖

ខេត្តរតនគិរី៖ រថយន្តដឹកឈើចំនួន២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើបង្ក្រាបពេលចរាចរណ៍តាមច្រករបៀងមួយកន្លែងចេញទៅប្រទេសវៀតណាមស្ថិតក្នុងភូមិភិ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី។

សម្មភាពបង្ក្រាបនេះនៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ នៅចំណុចភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

លោកឡេង យុគ នាយផ្នែករដ្ឋបាលព្រៃឈើបានប្រាប់ឲ្យដឹងថា រថយន្តចំនួន២គ្រឿងខាងលើដែលផ្ទុកឈើប្រភេទសុក្រំចំនួនជិត៤គីប ត្រូវបានមន្ត្រីជំនាញរដ្ឋបាលព្រៃឈើបរកែវសហការជាមួយកម្លាំងប៉ុស្តិ៍ការពារព្រំដែនគោកលេខ៥០៩ បង្ក្រាបបានរថយន្តដឹកឈើម៉ាកឡិចសុីសមួយគ្រឿង និងរថយន្តឡង់គ្រីស័រដែលឈ្មួញល្មើសច្បាប់នៅតែបន្តដឹកលក់ឲ្យឈ្មួញវៀតណាមដដែល។ ចំណែកឯអ្នកបើកបររថយន្តក៏បានរត់គេចខ្លួនបាត់ស្រមោលឈឹងតែម្តង។

ហើយក៏បានផ្គើនទៅនិងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលផងដែរ រីឯរថយន្តចំនួន២គ្រឿងមន្ត្រីជំនាញបានអូសយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបរកែវនៅរសៀលថ្ងៃទី៦ខែមេសានេះ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ព្រៃឈើផងដែរ៕

20160406213800

20160406213807

ដោយ៖ វុទ្ធឦសាន

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print