ភ្នំពេញ៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៥ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៦ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅទីស្តីការក្រសួង នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ ។
លោកស្រីក៏បានមានប្រសាសន៍ថា កន្លងមកក្រសួងបានអនុវត្តតាមទួនាទីភារកិច្ចរបស់ ក្រសួងដោយសម្រេចបានលទ្ធផលគួរជាទីមោទនៈ តាមរយៈ ការផ្សព្វផ្សាយច្បាប់ ការតាមដានអនុវត្តន៍ច្បាប់ ការទទួល និងដោះស្រាយពាក្យបណ្តឹង និងការងារទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា ដែលទាំងនេះជាផ្នែកមួយក្នុងការរួមចំណែកក្នុងការអនុវត្តគោលនយោបាយ អភិបាលកិច្ចល្អរបស់រាជរដ្ឋាភិបាល។
លោកស្រីក៏បានសំណូមពរឲ្យអង្គសន្និបាតពិភាក្សាគ្នាឲ្យបានផុលផុស ដើម្បីប្រមូលបាន នូវគំនិតល្អៗសម្រាប់ជាមូលធាតុផ្សំក្នុងការអនុវត្តនាឆ្នាំបន្ត៕
ដោយ៖ សីលា