West Ham បញ្ចប់ភាពមិនដែលចាញ់របស់ Liverpool ឡើងឈរលេខ៣នៅ Premier League

ចែករំលែក៖

ក្រុមញញួរធំ West Ham បានធ្វើឱ្យក្រុមហង្សក្រហម Liverpool ស្រឡាំងកាំង ខណៈដែលពួកគេទទួលបានជ័យជម្នះដ៏ធំដែលបានធ្វើឱ្យក្រុមនេះពីលើគូប្រជែងឡើងទៅកាន់ចំណាត់ថ្នាក់លេខ ក្នុងក្របខ័ណ្ឌ Premier League និងបានធ្វើឱ្យបាត់បង់ភាពមិនដែលចាញ់សោះរបស់ក្រុមហង្សក្រហម។

Liverpool បានចូលទៅក្នុងការប្រកួតនេះដោយសម្លឹងរកមើលការបង្កើតកំណត់ត្រាក្លិបថ្មីនៃ២៦ ប្រកួតមិនដែលចាញ់ ក៏ដូចជាទទួលបានជ័យជម្នះដែលនឹងធ្វើឱ្យពួកគេឡើងទៅកាន់លេខ និងក្នុងពិន្ទុនាំមុខ Chelsea ប៉ុន្តែក្រុមនេះបានបាត់បង់ក្តីសង្ឃឹមនៅពេលដែលចាញ់ក្រុម West Ham ៣ទល់២ ដោយ១គ្រាប់ដំបូងគឺជាការភ្លាត់ស្នៀតរបស់អ្នកចាំទីក្រុមហង្សក្រហមកីឡាករ Alisson ស៊ុតចូលទីខ្លួនឯងនៅនាទីទី៤។

ការប្រកួតជិតចប់តង់ទី១ទៅហើយក្រុមហង្សក្រហម ​Liverpool ក៏បានរកគ្រាប់បាល់តាមស្មើនៅនាទីទី៤១ ដោយខ្សែបម្រើស្លាប Trent Alexander-Arnold។ ចូលដល់ការប្រកួតក្នុងតង់ទី២ក្រុម West Ham នៅតែមានឱកាសរកបានគ្រាប់បាល់នាំមុខបន្តទៀតនៅនាទីទី៦៧ ដោយកីឡាករ Fornals ហើយគ្រាប់ទី៣របស់ក្រុម West Ham រកបានដោយកីឡាករ Kurt Zouma បាន​តែត​បាល់​បញ្ចូល​ទីនៅនាទីទី៧៤។

កីឡាករ Divock Origi របស់ក្រុម Liverpool រកបាន១គ្រាប់នៅចុងម៉ោងនាទីទី៨៣ ដើម្បីផ្តល់ក្តីសង្ឃឹមដល់ Liverpool ប៉ុន្តែក្រុម West Ham បានរក្សាការឈ្នះរហូតដល់ចប់ការប្រកួត។ ក្រុម West Ham ស្ថិត​នៅ​លេខ​៣ មាន​២៣​ពិន្ទុ​ជាមួយ​ក្រុម​លេខ​២ Manchester City និង​មាន​៣​ពិន្ទុ​តាម​ពី​ក្រោយ​ក្រុម​កំពូល​តារាង Chelsea។ ដោយឡែក Liverpool ធ្លាក់មកលេខ៤មាន២២ពិន្ទុ។

ក្រុមហង្សក្រហមបានបណ្តោយឱ្យការនាំមុខ ២-០ ដើម្បីស្មើ ២-២ទល់ក្រុម Brighton នៅផ្ទះខ្លួនឯង កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ហើយការធ្វើដំណើរទៅកាន់ក្រុម West Ham កាលពីយប់មិញបានផ្តល់ឱកាសឱ្យក្រុមរបស់លោក JurgenKlopp ទទួលបានការប្រកួតប្រជែងដណ្តើមពានរង្វាន់របស់ពួកគេឡើងវិញយ៉ាងឆាប់រហ័ស។

លោក David Moyes បានធ្វើការអស្ចារ្យចាប់តាំងពីការវិលត្រឡប់ទៅកាន់ West Ham កាលពី២ឆ្នាំមុន ដោយបានបង្វែរក្រុមនេះពីក្រុមដែលត្រូវកាត់ចោលទៅមកជាក្រុមដែលមានក្តីប្រាថ្នាចង់លេងបាល់ទាត់ក្របខ័ណ្ឌ Champions League 

ឥឡូវនេះវាជាការឈ្នះលីគចំនួន៤ដងជាប់ៗគ្នាសម្រាប់ក្រុមរបស់លោក Moyes និងជាមួយនឹងក្រុម West Ham ផងដែរនៅក្នុងការប្រកួតវគ្គ 1/4 ផ្តាច់ព្រ័ត្រ League Cup និងវគ្គបន្តនៃក្របខ័ណ្ឌ Europa League អ្នកគាំទ្រអាចសុបិន្តបានត្រឹមត្រូវអំពីពេលវេលាដ៏អស្ចារ្យបន្ថែមទៀតក្នុងរដូវកាលនេះជាមួយនឹងក្រុមឡើងជើងមួយនេះ ៕

   

...

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print