អ្នកស្រុកក្បែរច្រកព្រំដែនវៀតណាម នាំគ្នាដឹកយកលាមកសត្វគោ​-ក្របីទៅលក់ឲ្យឈ្មួញវៀតណាម ព្រោះមានហាងឆេង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋក្នុងស្រុកចន្ទ្រានិងស្រុកកំពង់រោទន៍ដែលមានទៅលំនៅក្បែរច្រកព្រំដែនកម្ពុជាវៀតណាមនាំគ្នាសស្រាក់សស្រាំដឹកលាមកសត្វគោ ក្របី តាមវាលស្រែនិងតាមផ្ទះរបស់ខ្លួន ដើម្បីយកទៅលក់ឲ្យឈ្មួញវៀតណាមគ្រាន់បានប្រាក់កំរៃជីវភាពគ្រួសារ។

បើតាមអ្នកស្រុកចន្ទ្រាបានឲ្យដឹងថា សកម្មភាពលក់លាមកសត្វគោ ក្របី ទៅឲ្យវៀតណាមនេះមានជាច្រើនឆ្នាំមកហើយដោយលក់ក្នុងមួយការ៉ុងតំលៃ២ពាន់រៀលទៅ៥ពាន់រៀលប៉ុណ្ណោះ។

ប្រភពដដែលបានបន្តទៀតថា ដោយសាមានជីវភាពខ្វះខាតទើបពួកគាត់បាននាំគ្នាដើររើសលាមកគោ ក្របី គ្រាន់បានទិញម្ហូបអាហារប្រចាំថ្ងៃ ហើយក៏ដឹងដែរថាការលក់អាចមន៍គោ ក្របី ទៅឲ្យវៀតណាមនេះវាធ្វើអោយប៉ះពាល់ដល់ដីស្រែរបស់ពួកគាត់សឹករេចរិល ដីគ្មានជីជាតិទៅថ្ងៃក្រោយ ប៉ុន្តែធ្វើយ៉ាងម៉េចបើជីវភាពមានការខ្វះខាតទើបចេះតែនាំគ្នាធ្វើរបៀបនេះទៅ៕

FB_IMG_1459928953241

ដោយ៖ យឹម សុថាន

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print