​ឥណ្ឌា​បើក​ដំណើរការ​រថភ្លើង​ល្បឿន​លឿន​ជា​លើក​ដំបូង​

ចែករំលែក៖

se

ឥណ្ឌា​ជា​ប្រទេស​ដែល​មាន​ប្រជាពលរដ្ឋ​ច្រើន​លំដាប់​ទី​ពីរ​នៅ​លើ​ពិភពលោក​ បន្ទាប់​ពី​ចិន​ ដោយ​មាន​ពលរដ្ឋ​ជាង​មួយ​ពាន់​លាន​នាក់​ ។​ តម្រូវការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ឥណ្ឌា​ ក៏​កាន់តែ​ច្រើន​ ដោយ​មាន​អ្នក​ធ្វើ​ដំណើរ​តាម​រថភ្លើង​រហូត​ដល់​រាប់​លាន​នាក់​ក្នុង​មួយ​ថ្ងៃៗ​ ។​ ចំណុច​ទាំងនោះ​ហើយ​ ទើប​រដ្ឋាភិបាល​ឥណ្ឌា​ខិតខំ​អភិវឌ្ឍន៍​វិស័យ​រថភ្លើង​ ក្នុង​ការ​បំ​ព​ញ​តម្រូវការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ទៅ​កាន់​គោលដៅ​ទាន់​ពេលវេលា​។​

​កាលពី​ថ្ងៃ​ទី​ ៥​ ខែមេសា​ កន្លង​មក​ឥណ្ឌា​ បាន​ដាក់​ឲ្យ​ដំណើរ​ ការ​នូវ​ខ្សែ​រថភ្លើង​ ដែល​មាន​ល្បឿ​ង​លឿន​បំផុត​១៦០​គីឡូម៉ែត្រ​ ក្នុង​១​ម៉ោង​ ។​ លោក​ Suresh​ Prabhu​ រដ្ឋមន្ត្រីក្រសួង​អាយ​ស្ម័យ​យាន​ ឥណ្ឌា​បាន​ចូលរួម​ជា​អធិបតី​នៅ​ក្នុង​ពិធី​សម្ពោធ​ ផ្លូវការ​ នៃ​ការ​បើក​ឲ្យ​ដំណើរការ​នៃ​ផ្លូវ​រថភ្លើង​ដោយ​មាន​ ល្បឿន​លឿន​ ជាងគេ​១៦០​គីឡូម៉ែត្រ​ ក្នុង​១​ម៉ោង​ នៅ​ឯ​ស្ថានីយ​អាយ​ស្ម័យ​យាន​ Nizamuddin​ នៅ​រដ្ឋ​ញ៉ូ​ដេ​លី​ ប្រទេស​ឥណ្ឌា​ ។​

​ដោយ​ខ្សែ​រថភ្លើង​នេះ​ នឹង​ត​ភ្ជាប់​ទៅ​កាន់​ភាគ​ជើង​ ប្រទេស​ គឺ​ក្រុង​ Agra​ ។​

​មន្ត្រី​អាយ​ស្ម័យ​យាន​ បាន​លើក​ឡើង​ថា​ រថភ្លើង​អាច​រត់​ បាន​រយៈ​ចម្ងាយ​២០០​គីឡូម៉ែត្រ​ ក្នុង​រយៈពេល​១០០​នាទី​ ។​ ពលរដ្ឋ​ឥណ្ឌា​មាន​ភាព​សម្បា​យ​រីករាយ​យ៉ាង​ខ្លាំង​ នៅ​ពេល​ដែល​មាន​រថភ្លើង​ល្បឿន​លឿន​ អាច​ជួយ​ឲ្យ​ពួ​គ​គត់​កាត់​បន្ថយ​ពេលវេលា​ធ្វើ​ដំណើរ​ ៕​

ដោយ៖ ម៉ែ​វ​ សា​ធី​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print