សន្និសីទកំពូលនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៦(COP26) នៅទីក្រុងក្លាសហ្កូ ចក្រភពអង់គ្លេស

ចែករំលែក៖

ភ្នំពេញ, ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ថា, នៅក្នុងផ្នែកនៃសន្និសីទកំពូលនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៦(COP26) នៅទីក្រុងក្លាសហ្កូ ចក្រភពអង់គ្លេស ដែលប្រព្រឹត្តទៅនៅថ្ងៃ០៩ ខែវិច្ឆិកា ឆ្នាំ២០២១លោកបណ្ឌិត ហាក់ ម៉ៅ និងសហការីបានចូលរួមក្នុងកិច្ចប្រជុំមួយចំនួនរួមមាន៖
១)ដំណោះស្រាយហិរញ្ញវត្ថុដើម្បីអនុវត្តNDC លោកបណ្ឌិត បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាជាប្រទេសដែលងាយរងគ្រោះបំផុតមួយទៅនឹងការប្រែប្រួលអាកាសអាធាតុ ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នតិចតួចក៏ដោយ ហើយការបន្ស៊ាំ គឺជាសកម្មភាពអាទិភាពរបស់កម្ពុជា។ ប្រទេសកម្ពុជា បានរៀបចំNAPA, CCCSP និងNDC ដោយបានដាក់បញ្ចូលនូវសកម្មភាពបន្ស៊ាំ និងការកាត់បន្ថយ ព្រមទាំងតម្រូវការហិរញ្ញវត្ថុសម្រាប់អនុវត្តសកម្មភាពអាទិភាពទាំងនេះ ប៉ុន្តែហិរញ្ញវត្ថុសម្រាប់អនុវត្តសកម្មភាពនៅមានកម្រិតនៅឡើយ។ លោកបណ្ឌិតក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ពីការចូលរួមពីវិស័យឯកជន សារៈសំខាន់ផ្នែកវិទ្យាសាស្រ្ត និងនាវានុវត្ត ដែលអាចជួយដល់ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ប្រកបដោយប្រសិទ្ធភាពខ្ពស់
២)កិច្ចប្រជុំទ្វេភាគីជាមួយលោកប្រធានប្រតិបត្តិ GTC ដែលមានបទពិសោធន៍ក្នុងការអនុវត្តគម្រោងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់តាមរយៈយានយន្តអគ្គិសនី ដើម្បីពិនិត្យមើលលើឱកាសក្នុងការរៀបចំគម្រោងត្រៀមដើម្បីដាក់ស្នើទៅមូលនិធិអាកាសធាតុបៃតង(GCF) និងមូលនិធិអាកាសធាតុផ្សេងទៀត។ លោកបណ្ឌិត ហាក់ ម៉ៅ បានស្វាគមន៍សម្រាប់គំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ។
លើផេកក្រសួងបរិស្ថានបានបន្តថា, លោកបានគូសបញ្ជក់អំពីសារៈសំខាន់នៃការជ្រើសរើសទីតាំងគម្រោង និងពិនិត្យមើលលើយន្តការដែលមានស្រាប់។ កិច្ចប្រជុំ បានឯកភាពក្នុងកិច្ចសហប្រតិបត្តិការក្នុងការពិនិត្យរកឱកាស និងបន្តពិភាក្សាលអ្អិតលើផែនការនាពេលខាងមុខបន្តទៀត។
៣)កិច្ចប្រជុំស្តីពី ASEAN NDC partnership ដែលរៀបចំឡើងដោយប្រទេសឥណ្ឌូនេស៊ី នៅក្នុងកិច្ចប្រជុំនេះលោកបណ្ឌិត បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការអនុវត្តអនុសញ្ញា UNFCCC តាមរយៈការរៀបចំនូវផែនការ និងរបាយការណ៍ផ្សេងៗរួមមាន៖ របាយការណ៍ជាតិលើកទី១ និង២ និងកំពុងរៀបចំរបាយការណ៍ជាតិលើកទី៣ របាយការណ៍ជាតិបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ជាដើម។ ជាពិសេសនាពេលថ្មីៗនេះ ប្រទេសកម្ពុជាបានបញ្ចប់របាយការណ៍បច្ចុប្បន្នភាព NDC ដែលដាក់បញ្ចូលនូវកម្មភាពកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ប្រកបដោយមហិច្ឆិតា រួមទាំងសកម្មភាពបន្ស៊ាំតាមវិស័យ។ កម្ពុជាក៏កំពុងតែត្រៀមបញ្ចប់នូវរបាយការណ៍អធ្យាក្រឹតកាបូនរបស់ខ្លួនដើម្បីដាក់ជូនលេខាធិការដ្ឋាន unfcccនាពេលដ៏ខ្លីខាងមុខនេះ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print