ហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកដែលកំពុងផ្សព្វផ្សាយ​លក់ផលិតផលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល

ចែករំលែក៖

ភ្នំពេញ, ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖

យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ Hihi GRD Cambxli, កំពុង ផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពឈ្មោះ HASHI GRD DIETARY SUPPLEMENT PRODUCT ដែលមាន គុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺ គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី២៥ ខែ តុលាឆ្នាំ២០២១។

អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ តម្រូវ ឱ្យរាល់ការចរាចរផលិតផលឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុង ព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬលេខបញ្ជិកាពីក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋមុននឹង ទិញផលិតផលឱសថ ឬផលិតផលបំប៉នសុខភាពគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្របញ្ជិកាដែលមានបិទលើ សំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវគឺមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះ គ្រឹះស្ថានអាហរ័ណ នីហរ័ណ ឱសថ ២-ផ្នែកខាងក្រោមមានលេខទិដ្ឋាការ ឬបញ្ជិកា ដូចមានតំភ្ជាប់ជាមួយ។

ក្រសួងសុខាភិបាល សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឈប់ជឿការផ្សព្វផ្សាយផលិតផល បំប៉នសុខភាព HASHI GRD DETARY SUPPLEMENT IRODUCT គ្មានលេខបញ្ជិកាតាមគណនីបណ្ដាញសង្គម ហ្វេសប៊ុកខាងលើ និងឈប់ប្រើប្រាស់ផលិតផលគ្មានលេខបញ្ជិការនះជាបន្តទៀត។ ម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុក ខាងលើ និងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយឬផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព (HAS II GIRE DETARY SUPPLEMENT PRODLCTដែលគ្មានលេខបញ្ឆិកាខាងលើជាបន្ទាន់។

ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីខាងលើ និងជនពាក់ព័ន្ធទាំង ឡាយណាដែលនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ ផលិតផលបំប៉នសុខភាពដែលគ្មានលេខបញ្ជីកាខាងលើទៅតាមច្បាប់ ស្តីពី វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយឬលក់ផលិតផលបំប៉នសុខភាព

HASHI GRD DIETARY SUPPLEMENT PRODUCT គ្មានលេខបញ្ជិកាខាងលើនេះ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬ ត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខ ទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១២ ៥៦២ ៤៤៦, ០១៧ ៨៦៦ ៧៦០៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print