ភ្នំពេញ : ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ មានគណនីបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ Bales Carbodia និងគ្រឹះស្ថានលក់គ្រឿងសម្អាងមួយចំនួនកំពុងចែកចាយ និងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងម៉ាក Balen គ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល គិតត្រឹម ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ។
អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង ឱសថ តម្រូវឱ្យរាល់ការចរាចរគ្រឿងសម្អាងគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខប្រវេទន៍ ពីក្រសួងសុខាភិបាល ហើយរាល់ការផ្សព្វផ្សាយផលិតផលទាំងនេះត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល។
ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះ ក្រសួង សុខាភិបាលសូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផលគ្រឿងសម្អាង ម៉ាក Balen គ្មានប្រវេទន៍ពីក្រសួងសុខាភិបាល ដែលកំពុងផ្សព្វផ្សាយ ឬលក់តាមគណនីបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Balon Carnbodin, និងគណនីបណ្ដាញសង្គមដទៃទៀត ព្រមទាំងគ្រឹះស្ថានលក់គ្រឿងសម្អាងមួយចំនួនផងដែរ ពីព្រោះផលិតផលទាំងនេះពុំអាចធានាបាននូវប្រសិទ្ធភាព គុណភាព និងសុវត្ថិភាពបានឡើយ។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ Balea Calf bodia និងជនពាក់ព័ន្ធដទៃទៀត ដែលកំពុងចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាង ម៉ាក Baian គ្មានប្រវេទន៍ពីក្រសួងសុខាភិបាលទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ ជាធរមាន ។
ក្នុងករណីបងប្អូនត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាល សូមទំនាក់ទំនង តាមរយៈទូរស័ព្ទលេខ៖ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤៧៨៧, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦o ៕
ដោយ, សិលា