សំណុំរឿងហាង” Mode Store” ពាក់ព័ន្ធករណី​លក់​ផលិតផល​ក្លែងក្លាយ,​ពេលនេះ​សមត្ថកិច្ច​ជំនាញ​ បានបញ្ជូនមក​តុលាការ​ហើយ​

ចែករំលែក៖

ភ្នំពេញ​៖ សំណុំរឿងហាង” Mode Store” ដែល​មាន​ទីតាំង ស្ថិតនៅ​ផ្ទះ​លេខ 14BC ផ្លូវ​លេខ​៣៣៧ សង្កាត់​បឹង កក់​១ ខណ្ឌទួលគោក​ ​ត្រូវ​​កម្លាំង​សមត្ថកិច្ចនគរបាល នៃ​គណៈកម្មាធិការប្រយុទ្ធប្រឆាំង​ផលិតផលក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់ មាន​ហានិភ័យ​ខ្ពស់ ដល់​សុខភាព និង សុវត្ថិភាព​សង្គម ហៅ​កាត់​ថា «​គ​.​ប​.​ផ​.​ក​»​ ធ្វើ​ការ​បង្រ្កាប​ពាក់ព័ន្ធករណី​លក់​ផលិតផល​ក្លែងក្លាយនោះ​ នៅថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២១នេះ​ ​សមត្ថកិច្ច​ជំនាញ​ បានបញ្ជូនមក​ដល់សាលាដំបូងរាជធានីភ្នំពេញហើយ​ ដើម្បីចាត់ការ​បន្តនីតិវិធីច្បាប់​។ ចំណែក​ម្ចាស់​ហាងគឺ លោកស្រី ខេង ពិ​ទូ​ពុធ​ធីតា ក៏ត្រូវបាន​សមត្ថកិច្ច​អនុញ្ញាតឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​ផងដែរ​​។​

សូមជម្រាបថា​ មន្រ្តី​ជំនាញ​គណៈកម្មាធិការប្រយុទ្ធប្រឆាំង​ផលិតផលក្លែងក្លាយ កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២១ថ្មីៗនេះ​ បាន​ធ្វើ​ការស្រាវជ្រាវរហូតឈានដល់ការ​ចុះបង្ក្រាបហាងយីហោ” Mode Store” ជាក់ស្ដែង​កម្លាំង​ជំនាញ​ បានដកហូតវត្ថុតាង​ជាច្រើន ដែល​ជាប់​ពាក់ព័ន្ធ​នឹងការលក់​ផលិតផលក្លែងក្លាយ។​ ​ក្នុង​ប្រតិបត្តិការ​នេះដែរ ក្រោមការដឹកនាំពីលោកឧ​ត្ត​ម​សេនីយ៍​ទោ តេង ប៊ុន​ថុ​ន អនុប្រធានលេខាធិការដ្ឋាន «​គ​.​ប​.​ផ​.​ក​» និង មានការ​សម្របសម្រួលនីតិវិធី​ពី​លោក ព្រះរាជអាជ្ញារង ឣ​ម​សាលាដំបូងរាជធានី​ភ្នំពេញ។​​​

​ក្រោយ​ប្រតិបត្តិការ​ចប់​ សមត្ថកិច្ចជំនាញ​ បាន​ឃ្លុំបេវត្ថុតាងជាច្រេីនរួមមាន៖ កាបូប, នាឡិកា, គ្រឿង​ស​ម្ឣា​ង, វ៉ែនតា ព្រមទាំង​ផលិតផលដែល​សង្ស័យ​ជាច្រើន​មុខ​ទៀត និងបាន​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​នាំទៅ​កាន់​ស្នងការដ្ឋា​ន​នគរបាលរាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ផងដែរ​។​

​គួរបញ្ជាក់ថា​ ក្នុងការចុះ​បង្ក្រាបទីតាំងហាង” Mode Store”​ខាងលេីនេះ​ ដោយ​យោងតាម​ពាក្យបណ្តឹង​បរិហាររបស់​ប្រជាពលរដ្ឋ ​បានទិញ​ផលិតផលនៅ​ហាង Mode Store ប៉ះចំ​របស់​ក្លែងក្លាយ ។​ ជាមួយគ្នានេះ​ប្រជាពលរដ្ឋ សង្ឃឹមថា អាជ្ញា​ធរមាន​សមត្ថកិច្ច នឹង​ឣ​នុ​វត្ត​ច្បាប់ យ៉ាង​តឹងរឹង​បំផុតចំពោះម្ចាស់ហាង​ គឺ​លោកស្រី ខេង ពិ​ទូ​ពុធ​ធីតា ដើម្បី​អនុវត្តច្បាប់ទុកសម្រាប់​ឣ្ន​ក​រកស៊ី​ផ្សេងទៀត កុំឱ្យ​​រកស៊ី​មិនត្រឹម​ត្រូវដូចហាង​Mode Storeនេះ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print