ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ជាប់គ្នាមកនេះអំណោយជាច្រើនមុខ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម កម្ពុជាបានចែកជូនដល់ដៃជនងាយរង គ្រោះជាច្រើនគ្រួសារ ស្ថិតនៅក្នុងខណ្ឌ ឫស្សីកែវ ។
អំណោយទាំងអស់ខាងលើនេះត្រូវ បានលោក ជា ពិសី អភិបាលនៃគណៈ អភិបាលខណ្ឌឫស្សីកែវយកទៅចែកជូនដល់ជនងាយរងគ្រោះនិងចាស់ជរា ទុរ គតជនក្នុងសង្កាត់ចំនួន៦នៃខណ្ឌឫស្សី កែវមានសង្កាត់ស្វាយប៉ាក,សង្កាត់ច្រាំង ចំរេះ១, ច្រាំងចំរេះ២, សង្កាត់គីឡូម៉ែត្រ លេខ៦, សង្កាត់ឫស្សីកែវ និងសង្កាត់ ទួលសង្កែដោយក្នុងមួយគ្រួសារទទួល បានអង្ករ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ឃីត១ក្នុងនោះមានក្រមា១ សារុង១ មុង១ ភួយ១ បំពង់ទឹកក្ដៅ រួម នឹងថវិកាផងដែរ ។
នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ អំណោយជាច្រើនខាងលើនេះត្រូវបាន យកមកចែកជូនជាបន្ដទៀតនៅក្នុង សង្កាត់ទួលសង្កែដោយមានចំនួន២៥ គ្រួសារ ហើយកាលពីថ្ងៃទី៦ ខែមេសា ជាង២០គ្រួសារទៀតនៅក្នុងសង្កាត់ឫស្សី កែវក៏បានទទួលអំណោយរួចរាល់ហើយដែរ ។
ដោយ៖ អរុណរះ