​អំណោយ​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ បាន​ដល់​ដៃ​ជន​ ងាយ​រង​គ្រោះ​ហើយ​

ចែករំលែក៖

ភ្នំពេញ​៖​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ ជាប់​គ្នា​មកនេះ​អំណោយ​ជា​ច្រើន​មុខ​ របស់​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហម​ កម្ពុជា​បាន​ចែក​ជូន​ដល់​ដៃ​ជន​ងាយ​រង​ គ្រោះជា​ច្រើន​គ្រួសារ​ ស្ថិត​នៅ​ក្នុង​ខណ្ឌ​ ឫស្សី​កែវ​ ។​

​អំណោយ​ទាំងអស់​ខាងលើ​នេះ​ត្រូវ​ បាន​លោក​ ជា​ ពិសី​ អភិបាល​នៃ​គណៈ​ អភិបាល​ខណ្ឌឫស្សីកែវ​យក​ទៅ​ចែក​ជូន​ដល់​ជន​ងាយ​រង​គ្រោះ​និង​ចាស់ជរា​ ទុ​រ​ គត​ជន​ក្នុង​សង្កាត់​ចំនួន​៦​នៃ​ខណ្ឌ​ឫស្សី​ កែវ​មាន​សង្កាត់​ស្វាយប៉ាក​,​សង្កាត់​ច្រាំង​ ចំរេះ​១,​ ច្រាំង​ចំរេះ​២,​ សង្កាត់​គីឡូម៉ែត្រ​ លេខ​៦,​ សង្កាត់​ឫស្សី​កែវ​ និង​សង្កាត់​ ទួល​សង្កែ​ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​ បាន​អង្ករ​៣០​គីឡូក្រាម​ មី​១​កេស​ ត្រីខ​ ១០​កំប៉ុង​ ឃី​ត​១​ក្នុង​នោះ​មាន​ក្រមា​១​ សារុង​១​ មុង​១​ ភួយ​១​ បំពង់​ទឹក​ក្ដៅ​ រួម​ នឹង​ថវិកា​ផង​ដែរ​ ។​

​នៅ​ព្រឹក​ថ្ងៃ​ទី​៧​ ខែមេសា​ ឆ្នាំ​២០១៦​ អំណោយ​ជា​ច្រើន​ខាងលើ​នេះ​ត្រូវ​បាន​ យក​មក​ចែក​ជូន​ជា​បន្ដ​ទៀត​នៅ​ក្នុង​ សង្កាត់​ទួល​សង្កែ​ដោយ​មាន​ចំនួន​២៥​ គ្រួសារ​ ហើយ​កាលពី​ថ្ងៃ​ទី​៦​ ខែមេសា​ ជាង​២០​គ្រួសារ​ទៀត​នៅ​ក្នុង​សង្កាត់​ឫស្សី​ កែវ​ក៏​បាន​ទទួល​អំណោយ​រួចរាល់​ហើយ​ដែរ​ ។​

​លោក​ ជា​ ពិសី​ បាន​ញំ​នាំ​ការ​សាក​ សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​កិត្ដិ​ព្រឹទ្ធ​ បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ជូន​ដល់​បង​ ប្អូន​ប្រជាពលរដ្ឋ​ ហើយ​ក្នុង​នោះ​លោក​ បាន​បញ្ជាក់​ថា​ បើ​ទោះបីជា​អំណោយ​ ទាំងអស់​វា​មិន​ច្រើន​តាម​តម្រូវការ​ចាំ​ បាច់​របស់​បងប្អូន​ក៏​ពិតមែន​ តែ​អាច​ ជួយ​រំដោះ​បាន​មួយ​គ្រា​ផង​ដែរ​ ។​ ជាមួយ​ គ្នា​នោះ​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ក៏​ដូច​ជា​ សម្ដេច​តេ​ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ តែងតែ​យកចិត្ដទុកដាក់​និង​គិតគូរ​ពី​សុខទុក្ខ​និង​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ជា​ និច្ច​ ៕​​

sew (5)

sew

sew (2)

sew (3)

sew (4)

ដោយ៖  អរុណរះ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print