បើកម៉ូតូឆ្លងផ្លូវមិនមើលឆ្វេងស្ដាំត្រូវម៉ូតូ១គ្រឿងទៀតបុកបណ្ដាលឱ្យរបួសធ្ងន់ម្នាក់ ស្រាល៤នាក់

ចែករំលែក៖

​ខេត្តប៉ៃលិន៖ មនុស្សប្រុសស្រី៥នាក់បានរងរបួសធ្ងន់ម្នាក់និងស្រាល៤នាក់ ដោយសារអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីមបើកឆ្លងកាត់ផ្លូវមិនប្រយ័ត្ន ត្រូវបានម៉ូតូមួយគ្រឿងទៀតបើកបុកពេញទំហឹងបណ្ដាលឱ្យដួលលើផ្លូវជាតិ
លេខ៥៧រងរបួសរដូករណែល។ ក្រោយមកត្រួវបាននគរបាលប៉ុស្ថិ៍ឃុំស្ទឹងកាច់ចុះមកវាស់វែង រួចជនរងគ្រោះត្រូវបាន
បងប្អូនដឹកយកទៅព្យាបាលនៅមន្ទីរ
ពេទ្យបង្អែកខេត្តប៉ៃលិន។

តាមមន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅវេលាម៉ោង១៨ និង៥៧នាទីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១រវាងម៉ូតូនឹងម៉ូតូ ស្ថិតក្នុងភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

នគរបាលជំនាញប៉ុស្តិ៍ស្ទឹងកាច់បានបន្តថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលឱ្យខូចខាតម៉ូតូចំនួន០២គ្រឿងកម្រិតធ្ងន់១និងស្រាល១
រីឯអ្នករងរបួសចំនួន០៥នាក់ ម្នាក់បានរងរបួសធ្ងន់និង៤នាក់របួសស្រាល។
អ្នកបើកបរម៉ូតូឈ្មោះ ដម រីវិន ភេទ​ប្រុស​ អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន​ បេីកបរ​ម៉ូតូ​ម៉ាកឌ្រីមស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខប៉ៃលិន 1C-7892 គ្មានមួកសុវត្ថិភាព បេីកបរ​ ក្នុងទិសដៅពីកើតទៅលិចបណ្តាលឱ្យរងរបួសធ្ងន់។
អ្នករួមដំណើរជាមួយមានគ្នា០២នាក់៖
ទី១-ឈ្មោះ បុស ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិអូតាពុកក្រោម សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន រងបួសជើងឆ្វេងស្រាល។
ទី២-ឈ្មោះ វឌ្ឍនា ភេទប្រុស អាយុ ១៧ឆ្នាំ រងរបួសដៃខាងឆ្វេងស្រាល។

ភាគីរងគ្រោះ អ្នកបើកបរម៉ូតូឈ្មោះ ស្រីនាង ភេទ​ស្រី ​អាយុ៣៥ឆ្នាំ មានទីលំនៅរស់នៅភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បេីកបរម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង 1E-8788​ គ្មានមួកសុវត្ថិភាព បេីកបរ​ក្នុងទិសស្របផ្លូវពីកើតទៅលិច រងរបួសធ្ងន់(បាក់ឆ្អឹងដងកាំបិត)។
– អ្នករួមដំណើរឈ្មោះ សៀវ ពិសី ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស ទីលំនៅរស់នៅ ភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រងរបួសក្បាលជង្គង់ខាងឆ្វេងស្រាល។

បើតាមប្រភពពីមន្ត្រីនគរបាលមូលដ្ឋានបានបន្តទៀតថា មូលហេតុនៃគ្រោះថ្នាក់នេះបណ្ដាលមកពី៖
កត្តាមនុស្សខ្វះការប្រុងប្រយ័ត្ន (ភាគីអ្នកបើកបរម៉ូតូឌ្រីមបានបើកឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្នទើបបណ្ដាលឱ្យភាគីម៉ូតូមួយទៀតបានទៅបុកពេញទំហឹង។

បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន រីឯវត្ថុតាងម៉ូតូទាំង០២គ្រឿង ត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ៕

...

ដោយ៖  ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print