រថយន្តធុនធំបុកម៉ូតូហុងដាឌ្រីម​ពេញទំហឹង​បណ្ដាលឱ្យបុរសម្នាក់ស្លាប់លេីផ្លូវជាតិលេខ១​ក្នុងខណ្ឌច្បារអំពៅ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ រថយន្តធុនធំមួយគ្រឿង
បានបេីកបុកម៉ូតូហុងដាឌ្រីមពេញទំហឹង បណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមមួយរំពេច និងរេចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋថែមទៀត បង្កឲ្យមានការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១:០០នាទីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
​ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តធុនធំមួយគ្រឿង ក្បាលពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 3A-1690 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ រថយន្តក៏បានរេចង្កូតជ្រុលទៅបុកបុរសម្នាក់ដែលកំពុងជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ព្រៃវែង 1S-9093 ក្នុងទិសដៅបញ្ច្រាសគ្នាបណ្តាលឱ្យបែកលលាដ៏ក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធម ឯរថយន្តបង្កមិនទាន់អស់ល្បឿនបានរេចង្កូតបន្តទៅបុកចូលផ្ទះប្រជាពលរដ្ឋថែមទៀត បណ្តាលឲ្យរងការខូចខាតនូវទ្រព្យសម្បត្តិមួយចំនួន​ ។
​ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកសម្រួលចរាចរណ៍នៅទីតាំងខាងលើ ព្រមទាំងទាក់ទងទៅកាន់សមត្ថកិច្ចជំនាញ ដើម្បីចុះមកវាស់វែង និងយករថយន្ត រួមទាំងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធី​ ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ទៅឱ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី ៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print