Breaking News, សម្ដេចតេជោ ហ៊ុនសែន ជំរុញអាស៊ានធ្វើសមាហរណកម្មតាម គន្លងថ្មីដើម្បីប្រែក្លាយតំបន់ឱ្យមានភាពធន់

ចែករំលែក៖

Breaking News, សម្ដេចតេជោ ហ៊ុនសែន ជំរុញអាស៊ានធ្វើសមាហរណកម្មតាម គន្លងថ្មីដើម្បីប្រែក្លាយតំបន់ឱ្យមានភាពធន់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ជំរុញអាស៊ានឱ្យធ្វើសមាហរណកម្ម តាមគន្លងប្រក្រតីភាពថ្មីគឺជាកិច្ចការចាំបាច់ និងសមស្របដើម្បីធ្វើឱ្យអាស៊ានទៅជាតំបន់មួយ ដែលមានភាពធន់ ប្រកួតប្រជែង និងបរិយាប័ន្ន។ សម្តេចតេជោ បានជំរុញបែបនេះក្នុងការថ្លែងសុន្ទរ កថាបើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើកទី២៧ នៅ ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

សម្ដេចតេជោបានជំរុញឱ្យអាស៊ានត្រូវគិតគូរពីការ រួបរួមគ្នាតាមពាក្យស្លោក «យើងយកចិត្តទុកដាក់ យើងត្រៀមលក្ខណៈ យើងរីកចម្រើន» សម្តេច បានជំរុញដល់អាស៊ានអនុវត្តនូវផែនការម អាស៊ានតាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការ តភ្ជាប់ស្ថាប័ន និងការតភ្ជាប់ប្រជាជន។
សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ មួយចំនួនឱ្យអាស៊ានអាចប្រតិបត្តិក្នុងតំបន់បានរលូន ក្នុងបរិបទថ្មីដោយដំណើរការអនុវត្តន៍ផែនការ សកម្មភាពក្រោមក្របខណ្ឌការស្ដារឡើងវិញគ្រប់ ជ្រុងជ្រោយរបស់អាស៊ាន ដោយសង្កត់ធ្ងន់លើការ តភ្ជាប់ក្នុងតំបន់ជាមួយនឹងការបង្កើនសកម្មភាព បន្ថែមទៀតគ្រប់ផ្នែកទាំងអស់នៃវិស័យដឹក ជញ្ជូន។

ក្រៅពីពង្រឹងឡើងវិញនូវការដឹកជញ្ជូនក្នុងតំបន់ សម្ដេចតេជោក៏ជំរុញឱ្យអាស៊ានពន្លឿនការចុះ ហត្ថលេខា និងដាក់អនុវត្តឱ្យបានឆាប់រហ័សនូវ កិច្ចព្រមព្រៀងការដឹកជញ្ជូនតាមផ្លូវអាកាស អាស៊ាន-សហភាពអឺរ៉ុប អាស៊ាន-នូវែលសេឡង់ និងអាស៊ាន-កូរ៉េ ដោយថាដើម្បីជាស្ពានតភា្ជប់ អាស៊ានទៅពិភពលោក។ លើសពីនេះសម្តេច តេជោក៏ជំរុញដល់អាស៊ានឱ្យស្វែងរកដៃគូសន្ទនា មូលនិធិ និងជំនួយការបច្ចេកទេសជំរុញការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបន្ថែមទៀត នៅក្នុងតំបន់។

សម្តេចបន្ថែមថា៖ «ខ្ញុំសូមបញ្ជាក់ជូនអង្គពិធីថា ក្រោយពីកម្ពុជាបានចូលជាសមាជិកវេទិកាដឹក ជញ្ជូនអន្តរជាតិ ខ្ញុំសង្ឃឹមថាកម្ពុជានឹងអាចទទួលបាន នឹងចូលរួមចែករំលែកបទពិសោធន៍និង ចំណេះដឹងល្អៗ ជាមួយសមាជិកដទៃទៀត សម្រាប់ជាទុនមួយក្នុងដំណើរអភិវឌ្ឍន៍វិស័យដឹក ជញ្ជូនរបស់អាស៊ានទាំងមូល» ។

ស្របគ្នាជាមួយការបង្កើនការដឹកជញ្ជូនឡើងវិញ នេះសម្ដេចតេជោស្នើឱ្យអាស៊ានបន្តអនុវត្តផែនការ យុទ្ធសាស្ត្រដឹកជញ្ជូនអាស៊ាន ២០១៦-២០២៥ និងលើកទឹកចិត្តចំពោះការប្រើប្រាស់យានយន្ត ដែលមានមេត្រីភាពបរិស្ថានដើម្បីដោះ ស្រាយផលប៉ះពាល់បរិស្ថានដែលបណ្តាលមកពី ការប្រើប្រាស់ថាមពល ការកកស្ទះចរាចរ ឧស្ម័ន ផ្ទះកញ្ចក់ និងសាធាតុបំពុលផ្សេងទៀត។

អ្វីដែលសំខាន់សម្តេចតេជោបានជំរុញដល់ អាស៊ានបន្តការខិតខំដោះស្រាយបញ្ហាចរាចរណ៍ តាមរយៈការអនុវត្តនូវលិខិតតូបករណ៍គតិយុត្ត ដែលមានសម្រាប់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍យ៉ាងតិច៥០%ពីឆ្នាំ២០២១ ដល់ ឆ្នាំ២០៣០។

គួរបញ្ជាក់ថា អស់រយៈពេលជាង២ឆ្នាំហើយដែល ប្រទេសក្នុងតំបន់អាស៊ានរឹតត្បិតច្រកចេញចូល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅចំពោះមុខនៃការឆ្លងរីករាលដាលនេះ ប្រទេស នានាក្នុងតំបន់បានដាក់ចេញយុទ្ធនាការជាបន្ត បន្ទាប់ក្នុងការទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ-១៩ក្នុងប្រទេសរបស់ពួកគេរៀងខ្លួន ខណៈដែលកម្ពុជាមានសញ្ញាវិជ្ជមានជាបន្តបន្ទាប់ នៅចុងឆ្នាំ២០២១នេះ ហើយប្រទេសជាច្រើនក្នុង តំបន់ពន្លឿនល្បឿននៃការចាក់វ៉ាក់សាំង និងបាន ប្រកាសបើកព្រំដែនរបស់ខ្លួនបន្តិចម្តងៗឡើង វិញ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print