ក្រុមការងារបច្ចេកទេស​ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប​ បន្តធ្វេីការថែទាំខួប និងថែទាំប្រចាំផ្លូវចំនួ​ន​ ១១ខ្សែ

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​សៀមរាប​ នៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ២០២១​ បានឱ្យដឹងថា​​ ក្រុមការងារបច្ចេកទេស​ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប​ កាលពីម្សិលមិញនេះ​ បានបន្តធ្វេីការថែទាំខួប និងថែទាំប្រចាំផ្លូវចំនួ​ន​ ១១ខ្សែ​ ក្នុង​ក្រុង​សៀមរាប​។

ជាក់ស្ដែង​ផ្លូវចំនួ​ន​ ១១ខ្សែ​ខាងលេីនេះ​ដូចខាងក្រោម៖

1-បន្តការងារពង្រីកទទឹងផ្លូវ និងតលូជ្រុង គម្រោងផែនការជួសជុលខួបផ្លូវជាតិលេខ64 ចន្លោះគ.ម00+000 ដល់គ.ម01+000 ស្ថិតក្នុងឃុំដំដែក ស្រុកសូទ្រនិគម។

2-បន្តការងារកៀរកិនបង្ហាប់ស្រទាប់គ្រឹះរង គម្រោងផែនការជួសជុលខួបផ្លូវខេត្តលេខ266F ចន្លោះគ.ម03+270 ដល់គ.ម10+270 ស្ថិតក្នុងឃុំសសរស្ដម្ភ ស្រុកពួក។

3-បន្តការងារពង្រីកទទឹងផ្លូវ គម្រោងផែនការជួសជុលខួបផ្លូវជាតិលេខ6 គ.មលេខ305+750 ស្ថិតក្នុងឃុំកណ្ដែក ស្រុកប្រាសាទបាគង។

4-បានបន្តធ្វើការជួសជុលសំបុកមាន់ ការងារថែទាំប្រចាំផ្លូវជាតិលេខ68 ស្ថិតនៅក្នុងឃុំជន្លៀសដៃ ស្រុកក្រឡាញ់។

5-បានបន្តធ្វើការកៀរកិនបង្ហាប់ដីល្បាយថ្ម ការងារថែទាំប្រចាំផ្លូវខេត្តលេខ2673 ស្ថិតនៅក្នុងឃុំបេង ស្រុកអង្គរជុំ។

6-បានបន្តធ្វើការជួសជុលស្នាមប្រេះ ការងារថែទាំប្រចាំផ្លូវខេត្តលេខ265B ស្ថិតនៅក្នុងភូមិកំពង់ម្កាក់ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង។

7-បានបន្តធ្វើការជួសជុលគ្រឹះផ្លូវ ការងារថែទាំប្រចាំផ្លូវជាតិលេខ67 ចន្លោះគ.ម12 ដល់គ.ម13 ស្ថិតនៅក្នុងស្រុកប្រាសាទបាគង។

8-បានបន្តធ្វើការកៀរកិនបង្ហាប់ដីល្បាយថ្ម ការងារថែទាំប្រចាំផ្លូវខេត្តលេខ2676 ស្ថិតនៅក្នុងឃុំបេងមាលា ស្រុកស្វាយលើ។

9-បានធ្វើការកៀរកិនបង្ហាប់ដីល្បាយថ្ម ការងារថែទាំប្រចាំផ្លូវខេត្តលេខ62-3 ស្ថិតនៅក្នុងឃុំបេងមាលា ស្រុកស្វាយលើ។

10-បានបន្តធ្វើការជួសជុលចំណុចផតស្រុត ការងារថែទាំប្រចាំផ្លូវជាតិលេខ64 ចន្លោះគ.ម27 ដល់គ.ម28 ស្ថិតនៅក្នុងឃុំបេងមាលា ស្រុកស្វាយលើ។

11-បានបន្តធ្វើការជួសជុលស្នាមប្រេះ ការងារថែទាំប្រចាំផ្លូវខេត្តលេខ266C ចន្លោះគ.ម20 ដល់គ.ម22 ស្ថិតនៅក្នុងស្រុកបន្ទាយស្រី៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print