ទីក្រុងស្អាត គឺត្រូវមានការចូលរួមសម្អាតទាំងអស់គ្នា !

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងមកនេះ ក្រុមការងាររដ្ឋបាលសាលាក្រុងព្រះសីហនុនិងរដ្ឋបាលខេត្ត ដឹកនាំដោយ លោក ឈិត រតនៈ នាយករង រដ្ឋបាលខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យករណីកាស៊ីណូវ៉ាងឆាវ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ១០០ (វិថីឯករាជ្យ)ត្រង់ចំណុចជាប់របងសាលាបឋមនិងអនុវិទ្យាលយ័តេជោសែនកម្មករស្ថិតក្នុង ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានបញ្ចេញសំរាម និងកាកសំណល់ផ្ទះបាយខុសម៉ោងពេលដែលផ្ទុយពីការណែនាំរបស់អាជ្ញាធរ និងក្រុមហ៊ុនប្រមូលសំរាម KSWM ព្រមទាំងមិនបានវេចខ្ចប់ឱ្យបានត្រឹមត្រូវ បណ្តាលឱ្យហៀរទឹកប្រឡាក់ពាសពេញផ្លូវថ្មើរជើង(កម្រាលថ្មក្រានីត) ធ្វើឱ្យមានការប៉ះពាល់ធ្ងន់ធ្ងរដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ សណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន និងសោភ័ណភាពទីក្រុងរបស់យើងជាខ្លាំង។
ជាមួយគ្នានេះក្រុមការងារចម្រុះ បានធ្វើការណែនាំដល់ម្ចាស់កាស៊ីណូខាងលើ។ ឱ្យប្រមូលយកកាកសំណល់ទាំងនោះទៅទុកដាក់ និងវេចខ្ចប់ឱ្យបានត្រឹមត្រូវ និងតម្រូវឱ្យធ្វើការលាងសម្អាតកម្រាលថ្មក្រានីតឱ្យស្អាតឡើងវិញ ព្រមទាំងបានធ្វើការអប់រំដល់ម្ចាស់កាស៊ីណូខាងលើ ត្រូវបញ្ចេញសំរាម តាមម៉ោងពេលដែលកំណត់ដោយ ការណែនាំរបស់អាជ្ញាធរ និងក្រុមហ៊ុនប្រមូលសំរាម KSWM។ ក្នុងករណីម្ចាស់កាស៊ីណូខាងលើ មិនព្រមធ្វើតាមការណែនាំ នោះក្រុមការងារនឹងអនុវត្តវិធានការរដ្ឋបាល ព្រមទាំងធ្វើការផាកពិន័យដោយគ្មានការលើកលែងឡើយ។
យោងតាមសេចក្តីជូនដំណឹង លេខ៩៨៨/សជណ២១ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២១ ស្តីពីការហាមចតយានយន្តគ្រប់ប្រភេទនិងការដាក់តាំងសម្ភារៈលក់ដូរនៅលើចំណីផ្លូវសារធារណៈក្នុងក្រុង/ខេត្តព្រះសិហនុ ដែលកន្លងមកនេះរដ្ឋបាលខេត្តព្រះសីហនុបានសង្កេតឃើញថាមានបងប្អូនប្រជាពលរដ្ឋ មុចាស់អាជីវកម្ម សណ្ឋាគារ កាស៊ីណូ ផ្ទះសំណាក់ ធនាគារ ផ្សារទំនើប ភោជ្ជនីយដ្ឋាន អាហាររដ្ឋាន បានយកចំណីផ្លូវធ្វើជាកន្លែងដាក់តាំងសម្ភារៈលក់ដូរប្រកបអាជីវកម្មនិងយកយានយន្តមកចតលើកម្រាលថ្មក្រានីតឬកម្រាលការ៉ូឡាដែលជាចំណីផ្លូវសម្រាប់អ្នកថ្មើរជើង។ស្ថានភាពបែបនេះបានធ្វើឲ្យដងផ្លូវក្នុងក្រុងព្រះសីហនុបាត់បង់សណ្តាប់ធ្នាប់ សោភណ្ឌ័ភាពនិងធ្វើឲ្យប៉ះពាល់ដល់អ្នកថ្មើរជើងមិនមានចំណីផ្លូវសម្រាប់ដើរនិងនៅមានចំណុចសំខាន់ៗជាច្រើនទៀតដែលរដ្ឋបាលខេត្តត្រូវហាមឃាត់និងអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បន្ទាប់ពីការជូនដំណឹង ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ សោភណ្ឌ័ភាពតាមដងផ្លូវនៅក្នុងក្រុង/ខេត្តព្រះសីហនុ សម្រាប់ជាប្រយោជន៍សារធារណៈ ៕

...

ដោយ៖ ឆ្លាមសមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print