សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចូលគាល់ថ្វាយព្រះពរសង្រ្កាន្តឆ្នាំថ្មីថ្វាយព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញចូលគាល់ថ្វាយព្រះពរសង្រ្កាន្តឆ្នាំថ្មីថ្វាយព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា។

ពិធីថ្វាយព្រះពរសង្ក្រាន្តឆ្នាំថ្មី ដល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គឺដើម្បីបង្ហាញពីសេចក្តីគោរពស្រឡាញ់ និងដឹងគុណចំពោះព្រះរាជគុណូបការៈដ៏ថ្លៃថ្លារបំផុត របស់ព្រះមហាក្សត្រ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ ក្នុងការបម្រើជាតិមាតុភូមិ និងប្រជារាស្ត្ររបស់ព្រះអង្គឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។

ប្រជារាស្រ្តទូទាំងប្រទេស សូមក្រាបថ្វាយព្រះពរជ័យដល់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរ និងព្រះជន្មយឺនយូរដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់បំផុតសម្រាប់ប្រជារាស្រ្តទូទាំងប្រទេស៕

12974413_991906840857813_470486436511450547_n

12920241_991906924191138_1860996760754165838_n

12963355_991901614191669_6697449771567240429_n

12985501_991901657524998_8861435073796664086_n

12974519_991906804191150_5991764311781497350_n

12985485_991901707524993_4342074235031911910_n

12963359_991901764191654_9103485590843363192_n

12932796_991901784191652_5067420918696298670_n

12985438_991901577525006_7536513548754215008_n

12928291_991901570858340_1170651341696904809_n

 

ដោយ៖ សុខ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print