មេនគរបាលសេដ្ឋកិច្ចខេត្តកំពង់ស្ពឺ ខឹងម្ចាស់ទីតាំងបង់លុយមិនទាន់ពេល ចុះចាប់ជាការគំរាម

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្នុងប្រតិបត្តិការរបស់នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ស្ពឺ ចុះបង្ក្រាបទីតាំងម៉ាស៊ីនអារឈើមួយកន្លែងស្ថិតនៅភូមិស្រែអូរ ឃុំពាំងល្វា ស្រុកឧដ្គុង្ត ខេត្តកំពង់ស្ពឺ នាវេលាម៉ោង៤ និង៤៥នាទីរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ រងនូវការរិះគន់និងអះអាងពីម្ចាស់ទីតាំងទៀតថា បង់លុយរាល់ខែក៏នៅតែចាប់ ហើយពេលខ្លះខឹងបង់លុយមិនទាន់ពេលក៏គំរាមចាប់។

លោក ម៉ាត់ ធុច នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានទទួលការចោទប្រកាន់យ៉ាងចាស់ដៃពីម្ចាស់ទីតាំង បន្ទាប់ពីមានលោកស័ក្តិ៤ឈ្មោះអ៊ុក ឯម តែយកលុយរាល់ខែ ហើយវេលាម៉ោង១០ព្រឹកថ្ងៃទីខែឆ្នាំដដែលនេះផងដែរ ក៏មានមន្ត្រីរបស់គាត់បានមកយកលុយ។ ក្រោយមកទើបចុះមកចាប់ សង្ស័យការផ្តលសំណូកប្រចាំខែមិនតុល្យភាពទៅនិងការទាមទារក៏មិនដឹង។

អាជ្ញាធរមូលដ្ឋានបានបង្ហើបថា មុនដំបូងការចុះបង្ក្រាបនេះមានសមត្ថកិច្ច២ទៅ៣នាក់ប៉ុណ្ណោះដែលមកទាញមកប្រយោជន៍ ប៉ុន្តែអាចមិនត្រូវគ្នាទើបឈានដល់ការបង្ក្រាប និងកុំឲ្យខុសនីតិវិធីក្នុងនាមមន្ត្រីនគរបាលយុត្តិធម៌ លោក ម៉ាត់ ធុច ក៏បានរាយការណ៍ទៅកាន់តំណាងអយ្យការនិងសហការជាក្រោយជាមួយជំនាញរដ្ឋបាលព្រៃឈើផ្នែកឧដ្គុង្ត ដើម្បីបង្គ្រប់នីតិវិធី។

បើទោះជាមានការចោទប្រកាន់បែបនេះក៏ដោយ នគរវត្តមិនអាចទាក់ទងបានទេពីលោក ម៉ាត់ ធុច នារសៀលថ្ងៃទី៧ខែមេសាឆ្នាំ២០១៦ ដោយគ្មានលេខទូរស័ព្ទ។ ប៉ុន្តែមន្ត្រីបានបង្ហើបថាលោក ម៉ាត់ ធុច គាត់កំពូលដ៏ជំនាញខាងប្រមូលលុយពីបទល្មើសសេដ្ឋកិច្ច ផ្ទុយពីភារកិច្ច តួនាទីបង្ការ បង្ក្រាប បទល្មើសសេដ្ឋកិច្ច និងចំណីអាហារមានជាតិពុល៕

20160407035325

20160407035328

20160407035327

20160407035326 (1)

20160407035326

20160407035324 (4)

20160407035324 (3)

20160407035324 (2)

20160407035324 (1)

20160407035324

ដោយ៖ សេនាស័ក្តី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print