ក្រុងប៉ោយប៉ែតៈ សេចក្តីរាយការណ៍មុននេះបាន បង្ហាញអត្តសញ្ញាណសពពលរដ្ឋខ្មែរដែលបាន ស្លាប់ក្រោយពេលពួកគេយកអាល់កុលលាយជាមួយទឹកភេសជ្ជៈតែអូឈិ. នៅក្នុងមណ្ឌលចត្តាឡីសក័ ស្ថិតក្នុងភូមិកូបធំ សង្កាត់ និមិត្ត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
មន្ត្រីរដ្ឋបាលក្រុងប៉ោយប៉ែត ម្នាក់បានឲ្យដឹងថា មនុស្សសង្គ្រោះសរុប ២៥នាក់០៧នាក់បានស្លាប់ និង១៨នាក់ផ្សេងទៀតកំពុងសង្រ្គោះបន្ទាន់។
ដោយឡែកអ្នកស្លាប់ទាំង០៧នាក់ មានឈ្មោះដូចខាងក្រោម÷
១- ភាព សិទ្ធ ភេទប្រុស អាយុ ២៧ឆ្នាំរស់នៅស្រុកអង្គរជុំ ខេត្តសៀមរាប ។
២- សុខ ហេង ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅ ឃុំគគីស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
៣- ផៅ ផល្លី ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
៤- ហៃ ឈិន ភេទប្រុស អាយុ ៣៥ ឆ្នាំរស់នៅ ស្រុកពញ្ញាឭ ខេត្តកណ្តាល ។
៥- រឿត រ៉ាន ភេទប្រុស អាយុ២៧ ឆ្នាំរស់នៅស្រុកពួកខេត្តសៀមរាប ។
៦- សៃ សិត ភេទប្រុសអាយុ៣៥ ឆ្នាំ មិនទាន់ស្គាល់ទីលំនៅដ្ឋាន ។
និង៧-លី ដា ភេទស្រី អាយុ៣៥ឆ្នាំរស់នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
មន្ត្រីដដែលបញ្ជាក់ថា ស្ថានភាពអ្នកពុលពេលនេះ បានធូរស្បើយខ្លះហើយ ព្រោះជាតិពុលបានថមថយ ព្រោះពួកគេអាចបត់ជើង តូចបាន ដូចនេះជាតិ អាល់កុលអាចជ្រាបតាមទឹកនោមបាន ។
សួមបញ្ជាក់ថាហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីប្រហែលជាម៉ោង២រសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងមណ្ឌលចត្តាឡីសក័ ស្ថិតក្នុងភូមិកូបធំ សង្កាត់ និមិត្ត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ មានរោគសញ្ញាសង្ស៏យពុលមេតាណុលលាយជាមួយភេសជ្ជៈ)ត្រូវបានក្រុមគ្រូពេទ្យសហការជាមួយអាជ្ញាធរដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តសៀមរាបមួយចំនួននិងបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតមួយចំនួនទៀតបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុនមង្គលបូរីរហូតមកដល់ល្ងាចថ្ងៃទី១២ខែឆ្នាំដដែលនេះសភាពអ្នកជំងឺមួយចំនួនមន្ត្រីសុខាភិបាលប្រាប់ថាបានធូរស្បើយខ្លះហើយ។ដោយ វណ្ណា