បុណ្យអុំទូក គេប្រារព្ធចាប់ពីថ្ងៃ ១៤កើត ខែកក្ដិក ដល់ ១រោច ខែកក្ដិក មានរយះពេល៣ជាថ្ងៃពិជាធីបុណ្យជាតិធំមួយក្នុងចំណោមពិធីបុណ្យជាតិធំៗជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលកម្ពុជាប្រារព្ធធ្វើឡើងរៀងរាល់ខែវិច្ចិកា ដែលពេលខ្លះអាចធ្លាក់មកចុងខែតុលា ដែលជាខែចេញវស្សា នៃរដូវរកត្រី ពិធីបុណ្យអុំទូកត្រូវគេជឿថា ត្រូវបានគេប្រារព្ធធ្វើតាំងពីសម័យបុរាណកាលមក ក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី៧ ក្នុងឆ្នាំ (១១៨១ នៃ គ.ស) រហូតមកដល់បច្ចុប្បន្ន ។ ដើម្បីរំលឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរ ដែលបានរំដោះទឹកដីរួចផុតពីការជិះជាន់ របស់ពួកខ្មាំងសត្រូវ (ពួកចាម) នៃអាណាចក្រចម្ប៉ា ក្នុងម្បាំងលើទូកនាបឹងទន្លេសាប។ ហើយពិធីបុណ្យអុំទូក របស់កម្ពុជាបានប្រារព្ធធ្វើជាលើកដំបូងក្នុងរាជព្រះបាទ នរោត្ដម ក្នុងឆ្នាំ ១៨៧៣ នេះបើយោងតាមឯកសាររបស់បារាំង (Magasin Pittoresque 1873) ។
ឈ្មោះផ្លូវការណ៍ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង សំពះព្រះខែ
ឈ្មោះហៅកាត់ បុណ្យអុំទូក
ប្រភេទបុណ្យ បុណ្យសន្តៈរដូវ (រដូវរំហើយ)
ប្រារព្ធដោយជនជាតិខ្មែររយៈពេល៣ ថ្ងៃថ្ងៃចាប់ផ្ដើម និង ថ្ងៃបញ្ចប់រៀងរាល់ខែវិច្ឆិកា ពេលខ្លះចុងខែតុលា
ប្រវត្តិទេវៈកថាទាក់ទងនិងសាសនា ហិណ្ឌូ និង ពុទ្ធសាសនា
ប្រារព្ធលើកដំបូងរាជព្រះបាទ នរោត្ដមចុះកាលបរិច្ឆេទឆ្នាំ ១៨៧៣៕