ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋឃាត់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីឡេីងលេីផ្ទះជួលលួចយកខោអាវ និងប៉ងលួចទ្រព្យសម្បត្តិ កាលពីវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ណេត សុខេន អាយុ២៣ឆ្នាំ មុខរបបនិងកន្លែងស្នាក់នៅមិនពិតប្រាកដ ។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅយប់កេីតហេតុ គេឃេីញជនសង្ស័យខាងលេីបានឡេីងទៅលេីផ្ទះជួល ដេីរចុះដេីរឡេីង រួចក៏ចុះមកក្រោមវិញទាំងមានថង់ធំល្មម ទេីបមានការសង្ស័យ ប្រជាពលរដ្ឋបាននាំគ្នាឃាត់និងឆែកឆែមេីល ក៏ឃេីញមានខោអាវជាច្រេីន ។ ជាមួយគ្នានោះក៏មានយុវជនម្នាក់ចុះមកអះអាងថា មានខោអាវរបស់គេក្នុងនោះដែរ ទេីបឃាត់ខ្លួនជនសង្ស័យទុកនៅនិងកន្លែង រួចទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឲ្យមកទទួល ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យ២ បានចុះមកយកជនសង្ស័យខាងលេីនិងវត្ថុតាងទៅកាន់ប៉ុស្ដិ៍នគរបាល ដេីម្បីអនុវត្តន៍បន្តតាមនីតិវិធី ខណៈក្នុងករណីនេះមិនមានជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនោះឡេីយ ៕
ដោយ ៖ ភារ៉ា ដង្កោ