ប្រទេសដែលមានពលរដ្ឋជាង ៤០%ហើយបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដូសទីបី

ចែករំលែក៖

មកទល់ពេលនេះមានពលរដ្ឋអ៊ីស្រាអែល ជាង៤លាននាក់ហើយក្នុងចំណោមពលរដ្ឋជាង៩,៥លាននាក់បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ រួចរាលើដូសទីបី ឬដូសជំរុញ ។ ក្រសួងសុខាភិបាលអ៊ីស្រាអែល បានប្រកាសថាមានពលរដ្ឋជាង ៤លាននាក់ បានចាក់វ៉ាក់សាំងដូសទីបី នៅដើមខែវិច្ឆិកា ជាសញ្ញាមួយយ៉ាងល្អសម្រាប់ប្រទេសមួយនេះក្នុងការយកឈ្នះកូវីដ ១៩។ តាមតួលេខរបស់ក្រសួងសុខាភិបាលអ៊ីស្រាអ៊ែល មានពលរដ្ឋជាង ៤លាននាក់បានចាក់ដូសទីបី និងជាង ៥,៧លាននាក់បានចាក់គ្រប់ចំនួនពីរដូស។ កាលពីដើមខែសីហា អ៊ីស្រាអែលបានក្លាយជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលបានអនុម័តចាក់ដូសជំរុញ ឬដូសទីបីជូនពលរដ្ឋក្រោយប្រសិទ្ធភាពនៃវ៉ាក់សាំងបានថយចុះក្រោយចាក់ដូសទីពីរបាន៦ខែ។ តាមការស្រាវជ្រាវរបស់អ៊ីស្រាអែល ការចាក់ដូសទីបី មានប្រសិទ្ធភាពការពារជាង ៩២%។ នៅពេលនេះដែរ ប្រទេសជាច្រើននៅជុំវិញពិភពលោក បានសម្រេចចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដូសទីបីជូនពលរដ្ឋ ដើម្បីបង្កើនប្រសិទ្ធភាព ការពារ ខណៈវ៉ាក់សាំងនឹងបាត់បង់ប្រសិទ្ធភាពក្រោយចាក់បាន៦ខែ។ ជាមួយគ្នានេះដែរ ករណីឆ្លងនៅលើពិភពលោក នៅតែខ្ពស់ដដែល ទាំងនោះហើយទើបជំរុញចាក់ដូសទីបីទើបអាចទប់ស្កាត់បានយ៉ាងល្អ៕ដោយ៖សាធី

រូបថត៖TTXVN-VNA.

...

រូបថត៖TTXVN-VNA.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print