ភ្នំពេញ, មានជនខិលខូច បានបន្លំប្រើfacebook ឈ្មោះ “នាយឧត្តមសេនីយ៍ឈុំ សុជាត”អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងការពារជាតិ ! នេះបើយោងតាមការបង្ហោះជាសាធារណៈរបស់លោកនាយឧត្តមសេនីយ៍ឈុំ សុជាត អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងការពារជាតិ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោកផេកផ្លូវការរបស់លោក។
លោកនាយឧត្តមសេនីយ៍ឈុំ សុជាត អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងការពារជាតិ បានមានប្រសាសន៍ថា, សូមគោរព និងជម្រាបសួរ បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុក សាធារណជន និងសារព័ត៌មានទាំងអស់
លោកបន្តថា, នាថ្មីៗនេះ មានគណនីហ្វេសបុកមួយ បានបន្លំប្រើឈ្មោះរបស់ខ្ញុំដោយដាក់ថា “នាយឧត្តមសេនីយ៍ឈុំ សុជាត” ជាមួយនឹងរូបភាពដូចមានភ្ជាប់ខាងក្រោមនេះ ក្នុងគោលបំណងមិនល្អណាមួយ។
លោកនាយឧត្តមសេនីយ៍ឈុំ សុជាត អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងការពារជាតិ បានលើកឡើងថា, ខ្ញុំសូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា រូបខ្ញុំមានហ្វេសបុកផេក (Page) ផ្លូវការតែមួយប៉ុណ្ណោះ នោះគឺហ្វេសបុកផេក “នាយឧត្តមសេនីយ៍ ឈុំ សុជាត/ General Chhum Socheat” ដែលមានតំណភ្ជាប់ (Link) https://web.facebook.com/generalchhumsocheat និងមានគណនី(Account) ហ្វេសបុកតែមួយដែរគឺឈ្មោះ “ឈុំ សុជាត”។
លោកបញ្ជាក់ថា, ដូច្នេះរាល់ការបង្ហោះណាមួយដែលធ្វើឡើងដោយ អាខោនខាងលើនេះ ខ្ញុំមិនទទួលខុសត្រូវឡើយ ហើយគណនីក្លែងក្លាយនេះ ត្រូវបញ្ឈប់ជាបន្ទាន់នូវការបន្លំប្រើប្រាស់ឈ្មោះរបស់ខ្ញុំ បើមិនដូច្នោះទេនឹងមានវិធានការតាមផ្លូវ។
លោកសូមអំពាវនាវឱ្យសាធារណៈជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្នចំពោះហ្វេសបុកបន្លំនេះ៕
ដោយ: សុខ ខេមរា