ខេត្តកំពង់ចាម ៖ ដោយបានទទួលដំណឹងពីការខ្វះខាតក្នុងជីវភាពរស់នៅរបស់លោក អៀង សុភក្តិ ជាជនពិការនិង ក្រុមគ្រួសារ ស្ថិតក្នុងភូមិថ្មពូន ឃុំថ្មពូន ស្រុកព្រៃឈ ខេត្តកំពង់ចាម ទើបនៅព្រឹកថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់អោយលោក ជិន ប៊ុនធឿន និងក្រុមការងារចុះសាកសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយមួយចំនួនទៅប្រគល់ជូនលោក អៀង សុភក្តិ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃរបស់គាត់បានមួយរយៈពេល ។
អំណោយដែលបានផ្តល់ជូនរួមមមាន៖ សម្ភារៈផ្ទះទេវតាមួយឈុតធំមានដូចជា ៖
១-អង្ករ ១០០គីឡូ
២-ថវិកាចំនួន ០១លានរៀល
៣-ទឹកដោះគោខាប់ ចំនួន៤៨កំប៉ុង
៤-ស្ករសចំនួន ៥គីឡូ
៥-ប្រេងកូឡាចំនួន ០១ ប្រអប់ធំ
៦-ប្រេងខ្យល់ចំនួន ០១ ប្រអប់ធំ
៧-តែ ១០កញ្ចប់តូច
៨-មី ចំនួន ០៦កេសតូច
៩-ត្រីខ ចំនួន ១០០កំប៉ុង
១០-កន្ទេល ០២
១១-ខ្នើយ ០២
១២-ម៉ុង ០២
១៣-ភួយ ០១
១៤-ពូក ០១
១៥-ស្បែកជើង ០១គូរ
១៦-ទឹកស៊ីអុីវ ០៣យួរ
១៧-ឆ្នាំងបាយ ០២
១៨-កំសៀវទឹក ០១
១៩-កាធុនទឹកដែក ០១
២០-ខ្ទះឆា ០១
២១-ស្លាបព្រា និង សម ០១ ឈុត
២២-វែកបាយ ០១ ។
និងបានអោយក្រុមការងារចុះសិក្សាទីតាំងដើម្បីសាងសង់ផ្ទះទេវតាជូន១ខ្នង ដែលជាអំណោយអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជូនគ្រួសាររបស់លោកដើម្បីសម្រាលទុក្ខលំបាកបានមួយផ្នែកធំផងដែរ ។
សូមបញ្ជាក់ផងដែរថា៖ លោក អៀង សុភក្តិ អាយុ ៣៣ឆ្នាំ មានប្រពន្ធជាមេផ្ទះ និងមានកូន០៣នាក់ក្នុងបន្ទុក។ លោកមានមុខរបរ ជាកម្មករជៀជ័កៅស៊ូនៅស្រុកមេមត់ ។ កាលពីខែមីនា ឆ្នាំ២០២០កន្លងមក លោកជួបគ្រោះថ្នាក់ចរាចរ ដាច់ជើងមួយចំហៀងហើយលោកក៏ធ្លាក់ខ្លួនពិការពុំអាចដើរទៅណារួច បណ្តាលអោយគ្រួសារមួយនេះប្រឈមនឹងការខ្វះខាត។ សព្វថ្ងៃបានបងប្អូនអោយគ្រួសាររបស់លោកមកស្នាក់អាស្រ័យនៅក្រោមផ្ទះរបស់គេ ដោយរៀបជាបន្ទប់បានស្នាក់នៅរហូតមកដល់បច្ចុប្បន្ន ។ ម្យ៉ាងទៀតគ្រួសាររបស់លោកបានអ្នកជិតខាងជួយផ្តល់ជាស្បៀងអាហារ ថវិកាខ្លះៗគ្រាន់ផ្គត់ផ្គង់ជីវភាព និងប្រពន្ធរបស់គាត់បានដើររកបន្លែផ្លែឈេីខ្លះទៅលក់នៅឯផ្សារ ដើម្បីលក់យកកំរ៉ៃមកចិញ្ចឹមគ្រួសារ ។
ក្នុងឱកាសនោះលោក អៀង សុភក្តិ និងក្រុមគ្រួសារបានថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទាំងទឹកមុខពោរពេញដោយក្តីសង្ឃឹមជាថ្មីរកអ្វីប្រៀបផ្ទឹមពុំបាន ដែលសម្តេចទាំងពីរតែងតែគិតពីទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង សូមជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារសូមអោយមានសុខភាពល្អពេញបរិបូរណ៌ ដើម្បីដឹកនាំប្រទេសមានការរីកចំរើនតទៅមុខទៀត ៕
ដោយ, សិលា