រដ្ឋបាលរាជធានីភ្នំពេញផ្តើមធ្វើអង្គកឋិនទានសាមគ្គីដើម្បីដង្ហែយកទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពទ្ធសីមាវត្តព្រះបារមីវង្កដ្ឋបុរីកបិលភ័ស្ត 

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានផ្ដើមធ្វើអង្គកឋិនទានសាមគ្គីមួយដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រីជា ស៊ីណា ឃួងស្រេង, ក្រុមប្រឹក្សារាជធានីភ្នំពេញដឹកនាំដោយលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញព្រមទាំងសមាជិក សមាជិកាក្រុមប្រឹក្សាបានផ្តួចផ្តើមធ្វើអង្គកឋិនទានសាមគ្គីដើម្បីដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាវត្ត វង្កដ្ឋបុរីកបិលភ័ស្ត ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែន សុខដើម្បីប្រមូលបច្ច័យកសាងឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តថែមទៀត។ពិធីនេះប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីលោកស្រីសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភានិងអធិការកិច្ច។

នាឧិកាសនោះដែរ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅៗរបស់សម្តេចបានចាប់មគ្គផលក្នុងអង្គកឋិនទាននេះចំនួន១ម៉ឺនដុល្លារសហរដ្ឋអាមេរិកផងដែរ។

​កម្មវិធីនៃអង្គកឋិនទាននេះគឺនៅថ្ងៃសៅរ៏ ៩កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ចាប់ពីម៉ោង៣ រសៀលទៅ មានការជួបជុំពុទ្ធបរិស័ទប្រារព្វពិធីក្រុង ពាលី និងនមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃសម្តែងព្រះបរិត្ត និងសម្តែងធម្មទេសនាក្នុងបរិវេណសាលារាជធានីភ្នំពេញ។នាឧិកាសនោះដែរ គេឃើញមានពុទ្ធបរិសទ្ធ សប្បុរសជន លោកឧកញ៉ា  លោក លោកស្រីមកពីទីជិតឆ្ងាយបានចូលចាប់មគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួនដើម្បីឧទ្ទិសកុសលដល់បុព្វការីជនមានមាតា បិតាជីដូនជីតា ញាតកាទាំង៧សន្តានដែលបានបាក់បែកចែកឋានទៅកាន់លោកខាងមុខផង និងដើម្បីរួមចំណែកទ្រទ្រង់ការខ្វះខាតរបស់ព្រះសង្ឃ និងលើកកម្ពស់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យបានថ្កុំថ្កើងរុងរឿងតរៀងទៅផងដែរ។

ផ្អែកតាមបរិបទថ្មីនៃដំណាក់កាលការរីករាលដាលជំងឺកូវីដ.១៩នៅមិនទាន់សាបរលាបអស់នៅឡើយនោះ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី ភ្នំពេញបានណែនាំថាការរៀបចំជួបជុំពុទ្ធបរិស័ទជិតឆ្ងាយត្រូវរក្សាគម្លាតដើម្បីការពារសុវត្ថិភាពជៀសផុតពីការឆ្លងជំងឺកូវីដ.១៩ដែលយើងមិនដឹងថាវានៅកន្លែងណានោះ។ខ្លឹមសារនៃពិធីបុណ្យកឋិនទាន នៅរក្សាដដែលពុំមានការប្រែប្រួល គឺយើងត្រូវធានាថាយើងធ្វើទៅបានទាំងបុណ្យ និងរក្សាសុវត្ថិភាពតាមវិធានរបស់ក្រសួងសុខាភិបាលនិងវិធានការរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន គឺ៣ការពារ ៣កុំផងដែរ។

...

កឋិនទាន គឺជាបុណ្យដែល មានកាលវេលាច្បាស់លាស់មិនមែនចេះតែធ្វើបានគ្រប់ពេលនោះទេក្នុងន័យជួយផ្គត់ផ្គង់ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពទ្ធសីមាវត្តនីមួយៗ ហើយក្នុង១វត្តអាចដង្ហែអង្គកឋិនចូលបានតែម្តងប៉ុណ្ណោះក្នុង១រដូវកាលក៏ដូចជួយសម្រួលដល់ព្រះសង្ឃក្នុងការនិមន្តបិណ្ឌបាត្រក្នុងរដូវភ្លៀងទៀតផង៕ ដោយ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print