កូនប្រុសអតីតមេដឹកនាំហ្គាដាហ្វុី ឈរឈ្មោះបោះឆ្នោតប្រធានាធិបតី លីប៊ី

ចែករំលែក៖

កូនប្រុសមេដឹកនាំហ្គាដាហ្វុី បានវិលត្រឡប់ចូលប្រឡូកក្នុងវិស័យនយោបាយប្រទេសលីប៊ីវិញដោយបានសម្រេចឈរឈ្មោះជាបេក្ខភាពសម្រាប់បោះឆ្នោតប្រធានាធិបតី ក្នុងគោលដៅឯកភាពបង្រួបបង្រួមជាតិឡើងវិញ។ គណៈកម្មាធិការរៀបចំការបោះឆ្នោតលីប៊ី នៅថ្ងៃទី១៤ខែវិច្ឆិកា បានប្រកាសថា លោក Saif al-Islam al-Gaddafi កូនប្រុសអតីតប្រធានាធិបតី Muammar Al Gaddafi បានទៅចុះឈ្មោះជាបេក្ខភាពប្រធានាធិបតីសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។ តាមសារព័ត៌មានរ៉យទ័របានផ្សាយថា នេះជាការបង្ហាញវត្តមានដំបូងបង្អស់របស់លោក Daif អាយុ៤៩ឆ្នាំ ក្រោយរយៈពេលជិត១០ឆ្នាំរស់នៅក្នុងភាពស្ងប់ស្ងាត់ ។ លោក Daif បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការកំណត់គោលនយោបាយលីប៊ីឡើងវិញ ក្រោយការក្រោកឈរឡើងបះបោរធ្វើឱ្យគ្រួសាររបស់លោកត្រូវបែកបាក់នៅឆ្នាំ ២០១១។ កាលពីខែសីហាកន្លងមក លោក Saif al-Islam al-Gaddafi ក៏បានបង្ហាញខ្លួនម្តងរួចមកហើយដែរ ។ ការបង្ហាញខ្លួននោះ លោកបានបង្ហាញពីគោលបំណងរៀបចំប្រទេសលីប៊ីឡើងវិញដើម្បីសន្តិសុខរបស់ពលរដ្ឋ ក្រោយរយៈពេល១០ឆ្នាំធ្លាក់ក្នុងភាពចលាចល៕ ដោយសាធី

...

រូបថត៖Reuters.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print