ក្រុមហ៊ុនលោកត្រាំលក់សណ្ឋាគារនៅទីក្រុងវ៉ាស៊ីនតោនក្នុងតម្លៃ ៣៧៥លានដុល្លារ

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានផ្សាយថា ក្រុមហ៊ុនលោកត្រាំ បានចុះហត្ថលេខាលក់សណ្ឋាគារនៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ីក្នុងតម្លៃ៣៧៥លានដុល្លារឱ្យទៅក្រុមហ៊ុន CGI Merchant Group។
សារព័ត៌មាន Wall Street Journal បានផ្សាយថា ក្រុមហ៊ុន CGI merchant Group មូលនិធិវិនិយោគមានទីតាំងនៅ Miami រដ្ឋផ្លរីដា អាមេរិក បានព្រមព្រៀងជាមួយក្រុមហ៊ុន Hilton Worldwide Holdings ដើម្បីប្តូរឈ្មោះសណ្ឋាគារត្រាំ ទៅជា Waldorf Astoria ។ ប៉ុន្តែក្រុមហ៊ុន CGI បានបដិសេធលើកឡើងពីបញ្ហាខាងលើ ។
សណ្ឋាគារអន្តរជាតិត្រាំ ស្ថិតនៅក្នុងអគារធ្លាប់ជាទីតាំងប្រៃសណីយ៍ទីក្រុងវ៉ាស៊ីនតោន ក្នុងសតវត្សរ៍ទី១៩ ជាទីតាំងប្រវត្តិសាស្ត្រជាតិ។ សណ្ឋាគារនៅជិតសេតវិមាន ហើយកាលពីឆ្នាំ២០១៣ ក្រុមហ៊ុនត្រាំ បានចុះហត្ថលេខាជាមួយរដ្ឋាភិបាលអាមេរិកជួលទីតាំងខាងលើក្នុងរយៈពេល៦០ឆ្នាំ ហើយចំណាយប្រាក់បន្ថែម២០០លានដុល្លារសម្រាប់កែលម្អជួសជុលអគារ។
តាមរបាយការណ៍របស់គណៈកម្មការត្រួតពិនិត្យនិងកែទម្រង់ របស់រដ្ឋាភិបាលអាមេរិកក្នុងសភា បានបញ្ជាក់ថា ក្រុមហ៊ុន Trump Old Post office LLC បានបង្កើតឡើងដើម្បីគ្រប់គ្រងសណ្ឋាគារ ប្រកាសថា ចាប់តាំងពីបើកដំណើរការនៅឆ្នាំ២០១៦ដល់ឆ្នាំ២០២០ បានខាតបង់ប្រាក់ដល់ទៅ ៧១លានដុល្លារ ។
នៅក្នុងអាណត្តិរបស់លោកត្រាំ សណ្ឋាគារនោះធ្លាប់ជាទីតាំង សម្រាប់ជំនួបរបស់មន្ត្រីគណបក្សសាធារណរដ្ឋ និងអ្នកនយោបាយមកពីក្រៅប្រទេសទៅកាន់ទីក្រុងវ៉ាស៊ីនតោន ៕ ដោយសាធី


រូបថត៖AFP/TTXVN.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print