ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ឡើងដល់កម្រិត ប្រកាសអាសន្ន សូមបងប្អូនមានការប្រយ័ត្នខ្ពស់ផង !

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ អង្គភាពមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានប្រកាសអាសន្នពីកម្រិតទឹកក្នុងស្ទឹង ពោធិ៍សាត់ដែលអាចកើនឡើងបង្ករជាទឹកជំនន់ក្នុងខេត្ត បន្ទាប់ពីភ្លៀងបន្តធ្លាក់រហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកានេះ សូមអោយបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់។

សូមបញ្ជាក់ថា, ក្នុងសេចក្តីប្រកាសចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ប្រធានមន្ទីរធនធានទឹកខេត្តពោធិសាត់ លោក កែវ វ័យ បានជម្រាបដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និង ពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ទាំងអស់ ជាពិសេសពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធឱ្យ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ពីទឹកជំនន់ និងត្រៀមរកទីទួលសុវត្ថិភាពសម្រាប់ជម្លៀសពលរដ្ឋដែល ងាយរងគ្រោះផងដែរ។

លោកបានបញ្ជាក់ថា៖ «បន្ទាប់ពីបានធ្វើតាមដានលើ ស្ថានភាពអាកាសធាតុរួចមកឃើញថាមានភ្លៀងធ្លាក់ពី តំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ែង ស្ទឹងធំ និងស្លឹកព្រៃខ្លុង មានកំរិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់។ ឥទ្ធិពលនៃ ស្ទឹងខាងលើនេះ នឹងធ្វើឱ្យទឹកស្ទឹងពោធិសាត់ មាន សន្ទុះកើនឡើងបន្តបន្ទាប់ និងអាចបង្កឱ្យមានទឹកជំនន់ ក្នុងខេត្តពោធិសាត់» ។

ក្រសួងធនធានទឹកនិងឧតុនិយមក្នុងសេចក្តីជូនដំណឹង របស់ខ្លួនថា ស្ថានភាពភ្លៀងនៅកម្ពុជានឹងអាចបន្តពី ខ្សោយទៅបង្គួរចាប់ថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៣ខែវិច្ឆិកា ខាងមុខ ដោយសារឥទ្ធិពលជ្រលងសម្ពាធទាបមកពី សមុទ្រចិនខាងត្បូងរុញមកទូលនឹងតំបន់វាលរាបខាង ក្រោម និងទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើងចិនគ្រប ដណ្តប់លើភាពខាងលើប្រទេស។

អ្នកនាំពាក្យ និងជារដ្ឋកលេខាធិការ ក្រសួងធនធានទឹកនិងឧតុនិយមលោក ចាន់ យុត្ថា បានឱ្យ ដឹងថាក្នុងរយៈពេលប៉ុន្មាន ថ្ងៃនេះស្ថានភាពទឹកភ្លៀងបានបង្កឱ្យមានការជន់លិច ស្រុកចំនួន២ក្នុងខេត្តបាត់ដំបងគឺស្រុករុក្ខគិរី និង ស្រុកមោងឬស្សី តែលោកថាស្ថានភាពទឹកក្នុងស្រុកទាំង ពីរនេះបានធូរស្រាលហើយនៅថ្ងៃនេះ ខណៈទឹកក្នុងខេត្ត ពោធិសាត់ដែលឈានដល់កម្រិតប្រកាសអាសន្ន និង ស្ទឹងព្រែកត្នោតក្នុងខេត្តកំពង់ស្ពឺរក្សាបានស្ថានភាពធម្មតា នៅឡើយ។

បើតាមលោក ចាន់ យុត្ថា ស្ថានភាពទឹកភ្លៀងនឹងអាចធូរ ស្រាលវិញដែរចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី១៩ខាងមុខ នៅពេលដែលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីចិន ប្រសព្វ នឹងជ្រលងសម្ពាធទាបប៉ាស៊ីហ្វិកបានធូរស្រាលបន្តិច វិញ។
លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក៏បានដឹកនាំកម្លាំងដោយផ្ទាល់ចុះពិនិត្យមើលស្ថានភាពទឹកស្ទឹងខេត្តពោធិ៍សាត់កំពុងហក់ឡើង ហើយលោកបានអោយកម្លាំងច្រកដី ខ្សាច់ ក្នុងការ៉ុង ប៉ាវ ដើម្បីទប់ទឹក។
លោកបានថ្លែងនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះថា, កាលពីយប់ថ្ងៃចន្ទទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ២២ៈ៣០ នាទីយប់ ខ្ញុំបាទ បានដឹកនាំលោក-លោកស្រីស្នងការរង និងកងកម្លាំងអន្តាគមន៍ចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់លើដងស្ទឹងពោធិ៍សាត់ និងច្រកបាវខ្សាច់ដើម្បីទប់ទឹកជំនន់ដែលហូរច្រាលឡើងមកតាមប្រព័ន្ធលូ មុខរដ្ឋបាលសាលាខេត្ត៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print