ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ថា, ក្នុងស្មារតីនៃការបណ្តុះវប្បធម៌នៃការស្រាវជ្រាវ ការពង្រីកគំនិតច្នៃប្រឌិត និងការលើកកម្ពស់នវានុវត្ត ឆ្ពោះទៅកាន់សង្គមប្រកបដោយពុទ្ធិ និងវិបុលភាព និងប្រជាពលរដ្ឋដែលរស់រវើក និងជាលក្ខណៈសកល ក្រសួងអប់រំ យុវជន និងកីឡា សម្រេចប្រគល់ពានរង្វាន់ “បំណងប្រាថ្នា” ជូនដល់ក្រុមយុវសិស្សចំនួន៤ សម្រាប់ឆ្នាំ២០២១ ៖
១. ពានរង្វាន់ “បំណងប្រាថ្នា” នៃគុណតម្លៃផ្នែកមនុស្សជាតិ សិល្បៈ ប្រវត្តិសាស្រ្ត និងសង្គមសាស្រ្ត បានទៅលើ ញ៉េប បុញ្ញឬទ្ធិ និង អ៊ឺង ឈូងឆាវ រៀននៅកម្មវិធី E2STEM វិទ្យាល័យព្រះយុគន្ធរ រាជធានីភ្នំពេញ
២. ពានរង្វាន់ “បំណងប្រាថ្នា” នៃគុណតម្លៃផ្នែកផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតសាស្រ្ត បានទៅលើ ងួន ធារឡាយ ដារេត សុវិទ្យា ជា ដូរ៉ា ប៉ែន កុលបុត្រ និង ចាន់ សុម៉ានិត រៀននៅកម្មវិធីសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ
៣. ពានរង្វាន់ “បំណងប្រាថ្នា” នៃគុណតម្លៃផ្នែកវិទ្យាសាស្រ្តជីវិត បរិស្ថាន ធម្មជាតិ និងភូមិសាស្រ្ត បានទៅលើ ព្រាប សុភា យឺន នីកា និងតាន់ រតនៈទេវី រៀននៅកម្មវិធីសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ
៤. ពានរង្វាន់ “បំណងប្រាថ្នា” នៃគុណតម្លៃផ្នែកបច្ចេកវិទ្យាឌីជីថល ព័ត៌មានវិទ្យា វិទ្យាសាស្រ្តកុំព្យូទ័រ និងទូរគមនាគមន៍ បានទៅលើ ឡុង សុផារិទ្ធិ និងពេជ្ជ បញ្ញាខន្តីវឌ្ឍនៈ រៀនៅសាលារៀនអន្តរជាតិផារ៉ាហ្គន រាជធានីភ្នំពេញ លឹម តារាម៉ូនិក និង លឹម តារាម៉ានិត រៀននៅសាលារៀនហូមអហ្វខ្មែរ រាជធានីភ្នំពេញ និង អ៊ុង ស្រីពេជ្រ រៀននៅសាលារៀនអន្តរជាតិ អាយ ស៊ី អេស រាជធានីភ្នំពេញ
ពិធីប្រគល់ពានរង្វាន់ជាផ្លូវការ នឹងប្រព្រឹត្តទៅនៅពេលខាងមុខនេះ! ៕
ដោយ, សិលា