ចិនមានគម្រោងអនុម័តថ្នាំព្យាបាលកូវីដ-១៩ ជាលើកដំបូងផលិតនៅក្នុងប្រទេសនេះ នាពេលប៉ុន្មានសប្តាហ៍ខាងមុខ។ តាមការលើកឡើងរបស់ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិនបានឱ្យដឹងថា ថ្នាំព្យាបាលកូវីដ-១៩ នោះគឺជាសមិទ្ធផលនៃការស្រាវជ្រាវរួមរវាងអាមេរិកនឹងចិន ។ ការប្រកាសព័ត៌មានខាងលើកើតឡើងក្នុងពេលក្រុមអ្នកវិទ្យាសាស្ត្រចិនកំពុងតែស្វះស្វែងស្រាវជ្រាវរកវិធីសាស្ត្រព្យាបាលកូវីដ-១៩ ។ ទាំងនោះជារឿងដ៏សំខាន់បំផុត សម្រាប់យុទ្ធនាការគ្មានកូវីដ-១៩របស់ចិន ទន្ទឹមនឹងការចាក់វ៉ាក់សាំង ។ ថ្នាំព្យាបាលគឺជាឱកាសដើម្បីជួយឱ្យចិនបើកទ្វារប្រទេសឡើងវិញក្រោយរយៈពេលយ៉ាងយូរបានបិទខ្ទប់។ តាមសារព័ត៌មាន Science And Technology បានឱ្យដឹងថា ថ្នាំព្យាបាលកូវីដ-១៩ ផលិតដោយក្រុមហ៊ុនពហុប្រទេស Brii Biosciences (Brii Bio) មានទីតាំងនៅអាមេរិក បានសហការជាមួយក្រុមអ្នកវិទ្យាសាស្ត្រ នៃមហាវិទ្យាល័យចិនក្នុងការស្រាវជ្រាវផលិត។ ថ្នាំព្យាបាលត្រូវបានប្រើប្រាស់ រួមបញ្ចូលគ្នានូវអង្គបដិប្រាណពីរផ្សេងគ្នា គឺ BRII-196 និង BRII-198 (បង្កើតដោយការក្លូន និងរួមបញ្ចូលគ្នានូវអង្គបដិប្រាណដែលទទួលបានពីអ្នកជំងឺ COVID-19 ដែលបានជាសះស្បើយនៅក្នុងប្រទេសចិន)។ ក្រុមហ៊ុន Brii Bio បានដាក់លិខិតស្នើសុំរដ្ឋាភិបាលអាមេរិកនិងចិន អនុម័តឱ្យប្រើប្រាស់ ក្រោយរយៈពេល ៣ខែបានសាកល្បងលើកទីបីទទួលបានលទ្ធផលយ៉ាងល្អបំផុត។ តាមការលើកឡើងរបស់អគ្គនាយកទំនាក់ទំនងមហាជននៃក្រុមហ៊ុន Brii Bio លោក Summer Li បានបញ្ជាក់ថា កំពុងតែដាក់លិខិតស្នើសំអនុម័តឱ្យប្រើប្រាស់ជាបន្ទាន់នៅអាមេរិក និងចិនផងដែរ។ តាមរបាយការណ៍នៃការសាកល្បង ថ្នាំព្យាបាលខាងលើមានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុសកូវីដ-១៩ បំប្លែងថ្មីដែលតា ។ ថ្នាំនេះមានអ្នកជំងឺចិនជាង ៨០០នាក់បានផឹកថ្នាំនេះ ហើយមានប្រសិទ្ធភាពយ៉ាងល្អ៕ ដោយសាធី
រូបថត៖TTXVN-VNA.
រូបថត៖AP.