មេដឹកនាំកូរ៉េខាងជើងបង្ហាញវត្តមានក្រោយបាត់មុខជាង១ខែ

ចែករំលែក៖

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានទៅបំពេញទស្សនកិច្ចនៅទីក្រុងដែលកំពុងសាងសង់នៅជិតព្រំដែនជាប់ប្រទេសចិន និងនៅលើកំពូលភ្នំពិសិដ្ឋិដែលគ្រួសារលោកបានគោរពបូជា។ នេះជាការបង្ហាញវត្តមានដំបូងនៅប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង ក្រោយរយៈពេលជាង ១ខែ។ នៅក្នុងស្រុក Samjiyon លើភ្នំ កំពុងតែសាងសង់មជ្ឈមណ្ឌលសេដ្ឋកិច្ច ដែលមន្ត្រីប្រទេសនេះចាត់ទុកថាជា«សង្គមនិយមគំរូ» ដោយនៅទីនោះមានភូមិគ្រឹះ សណ្ឋាគារ កន្លែងកម្សាន្ត កន្លែងជិះស្គីលើព្រិល និងទីតាំងពាណិជ្ជកម្ម វប្បធម៌ សុខាភិបាល។ ទីក្រុងថ្មីនោះស្ថិតនៅជិតកំពូលភ្នំ Paektu ដែលជាភ្នំដ៏ពិសិដ្ឋិដែលគ្រួសារត្រកូលគីម គោរពបូជា ៣ជំនាន់មកហើយ។ មេដឹកនាំគីមជុងអ៊ុនបានបំពេញទស្សនកិច្ចទៅកាន់កំពូលភ្នំនៅឆ្នាំ២០១៨ ។ សារព័ត៌មាន KCNA បានផ្សាយថា ទីក្រុងខាងលើគឺជារូបភាពបង្រួមតូចនៃអរិយធម៌ទំនើប ។ សារព័ត៌មាន KCNA បានផ្សាយថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំគីម ជុងអ៊ុន គឺដើម្បីត្រួតពិនិត្យការសាងសង់ចុងក្រោយ ដែលនឹងរួចរាល់នៅចុងឆ្នាំ ២០២១នេះ ។ ការសាងសង់ទីក្រុងនោះត្រូវបានផ្អាកជាច្រើនដោយសារតែការដាក់ទណ្ឌកម្មរបស់អាមេរិក៕ ដោយសាធី

...

រូបថត៖KCNA.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print