ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ និងលោក អ៉ឹម វណ្ណា ចៅសង្កាត់រងទី១ បានដឹកនាំក្រុមប្រឹក្សានិងប្រជាការពារសង្កាត់ចុះចូកសំរាមសម្អាតនៅប្រឡាយលូ តាមបណ្តោយផ្លូវជាតិលេខ៤ នៅចំណុចមុខធនាគារABA ភូមិព្រៃព្រីងខាងជេីង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដេីម្បីឱ្យបរិស្ថានស្អាតនិងកុំឱ្យស្ទះចរន្តទឹកហូរ។
លោកវ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានឱ្យដឹងថា នៅទីតាំងខាងលេីតែងតែជន់លិចនិងស្ទះចរន្តទឹកហូរពេលមេឃភ្លៀងមកម្តងៗ ដោយសារឃេីញដូចនេះទេីបលោកដឹកនាំក្រុមប្រឹក្សានិងប្រជាការពារសង្កាត់ចុះចូលប្រមូលសំរាមចេញពីមាត់លូដេីម្បីសម្រួលការហូរចេញជៀសវៀងការកកស្ទះ។
ក្នុងឱកាសនោះផងដែរលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ សូមណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះក៏ដូចជាអ្នកធ្វេីដំណេីរសូមចូលរួមសម្អាតបរិស្ថានទាំងអស់គ្នាកុំឱ្យបោះចោលសំរាមចូលប្រឡាយទុកដាក់ឱ្យបានត្រឹមត្រូវ និងកុំភ្លេចថែរក្សាសុខភាពអនុវត្តតាមក្រសួងសុខាភិបាល៕ ដោយ៖សុខាសែនជ័យ