ភ្នំពេញ ៖ នារីនិស្សិតឆ្នាំទី២ម្នាក់បានអង្គុយយំស្ដាយខ្សែក របស់ខ្លួនទំរាំសន្សំលុយទិញបាន តែត្រូវក្រុមចោរឆក់បានសម្រេច កាលវេលាម៉ោង៩ និង១០នាទីយប់ថ្ងៃអង្គារិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ទល់មុខផ្សារសុវណ្ណា ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ សុផាន់ណា ភេទស្រីអាយុ១៩ឆ្នាំ មុខរបបនិស្សិតឆ្នាំទី២ ស្នាក់នៅក្រោយសាលាវ៉ាន់ដា ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង និងមានស្រុកកំណើតភូមិព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។
តាមសម្ដីនារីជនរងគ្រោះបានប្រាប់ឲ្យដឹងថា ខ្សែកររបស់គាត់ប្រភេទផ្លាកទីន ទម្ងន់៣ជី ហេីយមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូវ៉ែវ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CR-6522 ឌុបមិត្តភក្ត្រ័ស្រីម្នាក់ទៀតគោលបំណងមកទិញបាយឆា ដោយធ្វើដំណើរតាមបណ្ដោយផ្កូវ២៧១ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើ នារីរងគ្រោះបំរុងឈប់ទិញបាយឆា តែមិនទាន់បានទិញផងស្រាប់តែលេចជនសង្ស័យ៣នាក់ ជិះម៉ូតូ២គ្រឿងមិនចាំស្លាកលេខធ្វើសម្មភាពឆក់ខ្សែកររបស់គាត់ជាអ្នកឌុបបានសម្រេច ហេីយជិះគេចខ្លួនទាំងនារីរងគ្រោះជិះម៉ូតូដេញពីក្រោយស្រែកចោរៗតែគ្មានអ្នកណាម្នាក់ជួយដេញសោះ រហូតនារីរងគ្រោះជិះម៉ូតូដេញមកដល់ការ៉ាសសាំសូគីមិចខាងកើតស្ពានអាកាសស្ទឹងមានជ័យ ក៏ដេញលេងទាន់ឈប់ម៉ូតូអង្គុយយំសោកស្តាយខ្សែករ របស់គាត់ ។
ក្រោយកើតហេតុ នារីរងគ្រោះមិនបានទៅដាក់ពាក្យបណ្ដឹងនោះទេ ដោយរូបគាត់និងមិត្តភក្ត្រ័បានជិះម៉ូតូទៅបាត់ទាំងក្ដីអស់សង្ឃឹម ៕
ដោយ ៖ ភារ៉ា ដង្កោ