ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចចម្រុះចុះឆែកឆេររកឃើញ ហាងជីង ឡុង ថ្នាំបុរាណចិន និង ឧបករណ៍ ធ្វើតេស្ត កូ វីដ -១៩ ជាច្រើនគ្មានច្បាប់អនុញ្ញាតិ ត្រូវបានរឹបអូស នៅរសៀល ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ស្ថិតភូមិ កំពង់ស្វាយ សង្កាត់ កំពង់ស្វាយ ក្រុង សិរីសោភ័ណ ។
លោក យឹម សំអុល អនុប្រធាន លេខាធិការដ្ឋាន នៃ គណៈកម្មាធិការ ប្រឆាំង ផលិតផល ក្លែងក្លាយ បានប្រាប់ឲ្យដឹថា៖ការចុះបង្ក្រាបហាង ជីង ឡុង លួចលក់ថ្នាំបុរាណចិន និង ឧបករណ៍តេស្តកូវីដ-១៩ ជាច្រើន ដោយគ្មានច្បាប់អនុញ្ញាតិ មានការចូលរួមពីលោក ប៉ង់ ចាន់សុយុទ្ធារា ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តបន្ទាយមានជ័យ រួម និង ក្រុមគ្រូពេទ្យជំនាញផងដែរ។
លោក យឹម សំអុល បានឲ្យដឹងបន្តថា៖ ដើម្បីពង្រឹងផលិតផលក្លែងក្លាយ ក្នុងស្រុកឲ្យមានគុណភាពលើទីផ្សារ រួមទាំងការពារ សុខមាលភាព ជូនប្រជាពលរដ្ឋឲ្យមានសុខភាពល្អនោះលោកបានស្រាវជ្រាវចុះពិនិត្យទីតាំងហាងឬយីហោជីង ឡុង រកឃើញមានថ្នាំបុរាណចិន ឧបករណ៍ ធ្វើតេស្តកូវីដ-១៩ ដែលគ្មានច្បាប់អនុញ្ញាតិ បានរឹបអូសថ្នាំបុរាណចិននិងឧបករណ៍ធ្វើតេស្តកូវីដ-១៩ជាច្រើន។
លោក ឧត្តមសេនីយ៍ត្រី យឹម សំអុល បានឲ្យដឹងបន្តថា៖ ម្ចាស់ទីតាំងមានឈ្មោះ ចាន់ គឹមឡេង ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ដោយយោង តាមកំណត់ហេតុត្រួតពិនិត្យជាក់ស្តែងរបស់គណៈកម្មាធិការ ប្រឆាំង ផលិតផលក្លែងក្លាយរកឃើញ មានឱសថ LIANHUA QINGWEN JIAONANG ចំនួន ១៣ កេស ក្នុង១កេស ស្មើ៤០០ ប្រអប់ VITAMIN.C ចំនួន២កេស ស្មើ ៤០០ ដប ឧបករណ៍តេស្ត កូវីដ -១៩ ចំនួន ២ កេស ស្មើ ៦០០ តេស្ត ឱសថនិងបរិក្ខាពេទ្យគ្មានច្បាប់អនុញ្ញាតិ។
ក្រោយពេលចុះនិត្យនិងរកឃើញ ឱសថ និង បរិក្ខាពេទ្យទាំងនេះ ដោយពុំមានច្បាប់អនុញ្ញាតិ និងប្រភពមិនច្បាស់លាស់ ទើប ព្រះរាជអាជ្ញា នៃ អយ្យការ សាលាដំបូងខេត្ត បានសម្រេចធ្វើការឃាត់វត្ថុតាងជាបណ្តោះអាសន្ន ហើយតម្រូវឲ្យម្ចាស់ ទីតាំងជាក មើលថែដោយខ្លួនឯង និង តម្រូវឲ្យម្ចាស់ចូលទៅបំភ្លឺលើករណីនេះ ផងដែរ ៕
ដោយ៖ វណ្ណា