អគ្គលេខាធិការ CAMSOC៖ មេដាយមាសរបស់វីរកីឡាការិនី អ៊ុក ស្រីមុំ បង្ហាញពីមោទនភាពជាតិ និងជាគំរូជំរុញទឹកចិត្តជម្រើសជាតិកម្ពុជាទាំងអស់

ចែករំលែក៖

ភ្នំពេញ៖ មេដាយមាសពីការប្រកួតជើងឯកពិភពលោករបស់វីរកីឡាការិនី អ៊ុក ស្រីមុំ គឺជាការបង្ហាញពីមោទនភាពជាតិ និងជាគំរូជំរុញទឹកចិត្តដល់កីឡាករ កីឡាការិនីកម្ពុជាទាំងអស់ ត្រៀមដណ្តើមមេដាយជូនកម្ពុជា ពីព្រឹត្តិការណ៍កម្រិតអន្តរជាតិ។ នេះបើយោងតាមផេកផ្លវការ របស់ (Cambodia SEA GAMES 2023) CAMSOC #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា

#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE បានបញ្ជាក់នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។

សូមបញ្ជាក់ថា, នេះជាការបញ្ជាក់របស់ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្នុងឱកាសទទួលដំណើរត្រឡប់មកវិញរបស់ប្រតិភូកីឡាប៉េតង់កម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញ។

លោក វ៉ាត់ ចំរើន មានប្រសាសន៍ថា ការឈ្នះមេដាយមាសរបស់វីរកីឡាការិនី អ៊ុក ស្រីមុំ បានក្លាយជាគំរូមួយ សម្រាប់លើកទឹកចិត្តឲ្យកីឡាករ កីឡាការិនីខិតខំប្រឹងប្រែងដណ្តើមបានមេដាយមាស។ លោក អះអាងទៀតថា សមិទ្ធផលជោគជ័យដ៏ធំធេងនេះបានក្លាយជាគំរូដឹកមុខជំរុញឲ្យអត្តពលិកជម្រើសជាតិដាក់ទិសដៅអភិវឌ្ឍន៍សមត្ថភាពដណ្តើមមេដាយមាសកម្រិតអន្តរជាតិ និងក្លាយជាវីរកីឡាករ កីឡាការិនីទាំងអស់គ្នា សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅព្រះរាជាណចក្រកម្ពុជា។

សូមបញ្ជាក់ថា ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក ឆ្នាំ២០២១ ម្ចាស់ផ្ទះ អេស្ប៉ាញ បានរៀបចំការប្រកួត៣ផ្នែក គឺផ្នែកនារី ផ្នែកបុរស និងយុវជន ប៉ុន្តែកម្ពុជាមិនបានបញ្ជូនផ្នែកយុវជនទៅចូលរួមនោះទេ។ ជាលទ្ធផល កម្ពុជាដណ្តើមបានមេដាយមាស ផ្នែកនារី លើវិញ្ញាសាវាយយកពិន្ទុ ដោយវីរកីឡាការិនី អ៊ុក ស្រីមុំ ខណៈក្រុមបុរសក៏បានចេញដំណើរល្ងាចម្សិលមិញផងដែរ ដើម្បីត្រៀមការប្រកួតផ្លូវការពីថ្ងៃទី១៩ ដល់២១ ខែវិច្ឆិកា ឆ្នាំ២០២១៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print