Breaking News, បើកដំណើរការឡើងវិញនូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្ប:នៅតាមបណ្តាខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា 

ចែករំលែក៖

ភ្នំពេញ, នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងវប្បធម៌និងវីចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹង ស្តីពី ការបើកដំណើរការឡើងវិញនូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្ដែងសិល្បៈនៅតាមបណ្តាខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា។

យោងចំណារឯកភាពជាគោលការណ៍របស់ លោកអគ្គបណ្ឌិតសភាចារ្យ ប្រធាន គណៈប្រចាំការគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនដំណឹងចំពោះ លោក លោកស្រីប្រធានមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈតាមបណ្តាខេត្ត ម្ចាស់រោងសម្ដែងសិល្បៈ ម្ចាស់រោងភាពយន្ត សាធារណជន សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ អន្តរជាតិ ទាំងអស់ជ្រាបថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រេចអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនូវការចូល ទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្ដែងសិល្បៈ នៅតាមបណ្តាខេត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ ដោយត្រូវអនុវត្តឲ្យបានម៉ត់ចត់បំផុតនូវវិធានការគោលការណ៍ ស្តង់ដាប្រតិបត្តិ (SOP) ដែលរៀបចំឡើងរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងសុខាភិបាល ព្រមទាំងវិធានការសុខាភិបាលផ្សេងៗទៀត។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រីប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ តាមបណ្តាខេ ម្ចាស់រោងភាពយន្ត ម្ចាស់រោងសម្ដែងសិល្បៈ សាធារណជន សមាគមមគ្គុទ្ទេសក៍ ទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ជ្រាបជា ព័ត៌មាន និងសូមអនុវត្តតាមសេចក្តីជូនដំណឹងនេះដោយស្មារតីទទួលខុសត្រូវខ្ពស់៕

...

 

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print